ស្លឹក​ស្តៅបំបាត់​បញ្ហា​កន្ទួលក្រោម​សុដន់​

ដោយ៖ អ៊ុន សុខឡា 16-10-2018 6:37 pm 1011

​កន្ទួល ដែល​ស្ថិតនៅក្រោម​សុដន់ គឺជា​បាតុភូត​ទូទៅ​មួយ កើតឡើង​លើ​ស្ត្រី​។ ទោះបីជា​វា​មិន​បង្ក​គ្រោះថ្នាក់ ប៉ុន្តែ​អ្នក​ក៏​មិនគួរ​ព្រងើយកន្តើយ​នឹង​វា​នោះដែរ​។ បើ​បណ្តោយ មិនឆាប់​ព្យាបាល អាច​នឹង​ពងបែក ហើយ​ធ្វើឲ្យ​ស្បែក​បរិវេណ​នោះ ងាយ​ឆ្លង​មេរោគ​ទៀតផង​។ បញ្ហា​នេះ មាន​ការណែនាំ​ឲ្យប្រើ​ស្លឹក​ស្តៅ​។ 

​វិធី​ធ្វើ​និង​ប្រើ ៖ យក​ស្លឹក​ស្តៅ​៣​សន្លឹក កិន​ឲ្យ​ម៉ដ្ឋ​ជាមួយ​ម្ស៉ៅ​រ​មៀត ហើយ​បន្ថែម​ប្រេងដូង​ចូលក្នុង​បរិមាណ​ល្មម កូរ​ឲ្យ​សព្វ​រហូត​ក្លាយជា​ល្បាយ រួច​យកមក​បិទ​លើ​បរិវេណ​ស្បែក​ដែលមាន​បញ្ហា រក្សាទុក​១៥​នាទី ចាំ​លាងជម្រះ​ចេញ​។ អ្នក​គួរ​ធ្វើបែបនេះ​២​ដង​ក្នុង​មួយថ្ងៃ​៕

ព័ត៌មានផ្សេងទៀត