គួរ​ពាក់វែន​តារាល់ពេល​ដើរ​ក្រោម​កម្តៅថ្ងៃ ទោះបី​ស្ថិតក្នុង​រដូវ​ក្តៅ​ឬ​រដូវរងារ​!

ដោយ៖ អ៊ុន សុខឡា 15-10-2018 3:13 pm 1632

​នារីៗ​មួយចំនួន ចូលចិត្ត​ពាក់វែន​តា នៅពេល​ពួកគេ​ទៅ​លំហែកាយ ឬ​ដើរ​តាម​ឆ្នេរសមុទ្រ​ជាដើម ដើម្បី​បន្ថែម​សម្រស់​លើ​ផ្ទៃមុខ​។ ប៉ុន្តែ​ការពា​ក់វែ​នតា មាន​អត្ថប្រយោជន៍​លើសពីនេះ​។ មាន​ការណែនាំ​ឲ្យ​នារីៗ ពាក់វែន​តា​រាល់ពេល​ដើរ​ក្រោម​ពន្លឺព្រះអាទិត្យ ព្រោះវែ​នតា​ជួយ​ថែរក្សា​ស្បែក​នៅ​ជុំវិញ​ភ្នែក​របស់​អ្នក​។ ស្បែក​ជុំវិញ​ភ្នែក មាន​សភាព​ស្តើង​ខ្លាំងណាស់ ងាយ​នឹង​ជ្រីវជ្រួញ ពេល​ត្រូវ​កម្តៅថ្ងៃ​។ ដូច្នេះ​មិន​ថា ស្ថិតក្នុង​រដូវក្តៅ​ឬ​រដូវរងារ​នោះទេ អ្នក​គួរ​ពាក់វែន​តា​ការពារ​ពន្លឺព្រះអាទិត្យ រាល់ពេល​ដើរ​ក្រោម​កម្តៅថ្ងៃ​ក្តៅ​ខ្លាំង ដើម្បី​ថែរក្សា​ស្បែក​ជុំវិញ​រង្វង់​ភ្នែក កុំឲ្យ​ជ្រួញ ដែល​ធ្វើឲ្យ​អ្នក​ឆាប់​ចាស់​៕

ព័ត៌មានផ្សេងទៀត