ជ្រើសរើសស្ករដើម្បីជម្រុះរោមជើង ជាវិធីដ៏ល្អមួយ ព្រោះវាធ្វើឲ្យអ្នកឈឺចាប់តិចបំផុត មិនរលាកស្បែក និងជម្រុះរោមជើងបានស្អាតល្អ។
វិធីធ្វើ ៖ យកទឹកក្រូចឆ្មារជិតកន្លះកែវ ស្ករស២កែវនិងទឹកធម្មតាជិតកន្លះកែវ ដាក់វាចូលគ្នាក្នុងឆ្នាំងហើយដាក់លើភ្លើងក្នុងកម្រិតកម្តៅទាបបំផុត។ អ្នកត្រូវកូរល្បាយនេះ ទាល់តែឡើងពណ៌មាស រួចទុកឲ្យត្រជាក់ ហើយយកមកលាបលើជើងរបស់អ្នក បន្ទាប់មកយកវាចេញភ្លាមៗ៕