អប់ស​ក់​ជាមួយ​ស៊ុត ជួយ​ឲ្ស​សក់​ដុះ​លឿន​

ដោយ៖ អ៊ុន សុខឡា 07-10-2018 3:30 pm 2798

​នារីៗ​ដែល​ប្រាថ្នា​ចង់បាន​សរសៃសក់​ស្អាត​និង​វែង គួរ​អប់​សក់​ជាមួយ​ផ្នែក​ពណ៌​លឿង​នៃ​ស៊ុត​។ វិធី​ធ្វើ គឺ​យក​ស៊ុត​មួយ​បំបែក​វា​យកតែ​ផ្នែក​ពណ៌​លឿង លាយ​ជាមួយ​ប្រេង​ល្ហុងខ្វង​២​ស្លាបព្រា និង​ទឹកឃ្មុំ​សុទ្ធ​១​ស្លាបព្រា​កូរ​ឲ្យ​សព្វ​។ បន្ទាប់មក យក​ល្បាយ​នេះ លាប​លើ​សរសៃសក់ អប​ដោយ​ការប្រើ​ម្រាមដៃ ម៉ាស្សា​នៅ​គល់​សក់​ថ្នមៗ ហើយ​រក្សាទុក​២​ម៉ោង ចាំ​លាងជម្រះ​ចេញ​ជាមួយ​សាប៊ូ និង​លាប​ក្រែម​បន្ទន់​សក់ ដែល​សាក​សម​ជាមួយ​សរសៃសក់​របស់​អ្នក​។ អ្នក​គួរ​ធ្វើបែបនេះ​២​ដង​ក្នុង​មួយ​សប្តាហ៍ នៅក្នុង​រយៈពេល​២​ទៅ​៣​ខែ នឹង​កត់សំគាល់ឃើញ​សក់​របស់​អ្នក​ដុះ​វែង​ជាង អ្នក​ដែល​មិនបាន​ប្រើ​រូបមន្ត​នេះ​៕

ព័ត៌មានផ្សេងទៀត