ក្នុងចំណោម​បន្លែ​ទាំងនេះ​!ផ្កា​ស្ពៃ​ប្រូ​ខូលីមាន​សារជាតិ​បំបាត់រោគ​ភ្លេចភ្លាំងខ្ពស់​ជាងគេ​

ដោយ៖ អ៊ុន សុខឡា 04-10-2018 7:16 pm 2273

​អ្នក​ចូលចិត្ត​ពិសា​ផ្កា​ស្ពៃ​ប្រូ​ខូលី ( broccoli ) ឬ​ហៅថា ខាត់ណា​អាមេរិកកាំង ដែល​កំពុង​សម្បូរ​លក់​លើ​ទីផ្សារ​បច្ចុប្បន្ននេះ ដឹង​ឬទេ​ថា វា​មាន​ចំណែក​យ៉ាងសំខាន់​មួយ ក្នុង​ការជួយ​ទប់ស្កាត់ និង​បំបាត់រោគ​អាល់​ហ្សេ​មែរ (Alxheimer) ឬ​រោគ​ភ្លេច​ភ្លាំង​។ ក្រុម​អ្នកស្រាវជ្រាវ ប្រចាំ​សកល​វិទ្យាល័យ​ឃី​ងខ​ល​លេក ក្នុង​ក្រុង​ឡុង​ដ៏​បានឲ្យដឹងថា មាន​ប្រភេទ​បន្លែ​និង​ផ្លែឈើ​៥​ប្រភេទ ដែលមាន​សារជាតិ​ពិសេស អាចជួយ​បំបាត់រោគ​ភ្លេចភ្លាំង​បាន គឺ​ផ្កា​ស្ពៃ​ប្រូ​ខូលី ដំឡូង​បារាំង ក្រូច ផ្លែ​ប៉ោម និង​មើម​ឆៃ​ថាវ​។ ក្នុងចំណោម​បន្លែ​និង​ផ្លែឈើ​ទាំងនេះ ផ្កា​ស្ពៃ​ប្រូ​ខូលី មាន​សារជាតិ​បំបាត់រោគ​ភ្លេចភ្លាំង​ខ្ពស់​ជាងគេ​។ អ្នកស្រាវជ្រាវ​ម្នាក់​និយាយថា ស្ពៃ​ប្រូ​ខូលី ក្រៅពី​ជួយ​បំបាត់រោគ​ភ្លេចភ្លាំង នៅពេល​ឈានចូល​វ័យ​ចំណាស់​ហើយ អាហារ​ប្រភេទ​នេះ នៅ​ជួយ​ឲ្យ​រាងកាយ​រឹងមាំ និង​ទប់ស្កាត់​រោគ​មួយចំនួនទៀត​ផងដែរ​៕ ប្រភពៈ antkh

ព័ត៌មានផ្សេងទៀត