ស្លឹក​ត្របែក​ព្យាបាល​អុតស្វាយ​

ដោយ៖ អ៊ុន សុខឡា 04-10-2018 6:58 pm 1505

​មុន​មួយថ្ងៃ​ឡើង​ស្នាម​កន្ទួល​លើ​រាងកាយ អុតស្វាយ​ធ្វើឲ្យ​អ្នក គ្រុ​នក្តៅ បាត់បង់​ចំណង់​អាហារ ឈឺក្បាល អស់កម្លាំង និង​រសាប់រសល់​។ សម្រាប់​ឱសថ​ធម្មជាតិ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ គេ​អាច​ប្រើ​ស្លឹក​ត្របែក​។​

​វិធី​ធ្វើ ៖ យក​ទឹក​២​ពែង​ដាក់​ក្នុង​ឆ្នាំង​ដាំ​ឲ្យ​ពុះ ហើយ​ដាក់​ស្លឹក​ត្របែក​ស្រស់​១០​ទៅ​១២​សន្លឹក​រម្ងាស់ ពី​១០​ទៅ​១៥​នាទី រួច​ចម្រោះ​យកតែ​ទឹក​ដាក់​ក្នុង​ពែង និង​បន្ថែម​ទឹកឃ្មុំ​ចូល​បន្តិច​កូរ​ឲ្យ​សព្វ ហើយ​ក្រេប​វា​បន្តិច​ម្តងៗ​។ អ្នក​គួរ​ផឹកទឹក​នេះ មួយថ្ងៃ​២​ទៅ​៣​ពែ​ង​។ ស្លឹក​ត្របែក​មាន​សមត្ថភាព​កាត់បន្ថយ​ការ ឡើង​កន្ទួល​ដោយសារ​អុត​ស្វាយ និង​ការពារ​កុំឲ្យ​មាន​ស្លាកស្នាម​បន្សល់ទុ​កលើ​ស្បែក​ផងដែរ ដោយសារ​វា​មាន​ផ្ទុក​ជាតិ​វីតាមីន​C​។​

​ប៉ុន្តែ​សម្រាប់​អ្នក​ដែលមាន​បញ្ហា ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម និង​បញ្ហា​បេះដូង មិនគួរ​ផឹក​ឱសថ​ខាងលើនេះ​នោះទេ​៕

ព័ត៌មានផ្សេងទៀត