ប្រភេទ​អាហារដែល​ប្រើពេល​រំលាយ​យូរ​ជាងគេ​

ដោយ៖ អ៊ុន សុខឡា 03-10-2018 6:47 pm 2491

​ការរំលាយ​អាហារ​បាន​លឿន​ឬ​យឺត​ប៉ុណ្ណា អាស្រ័យទៅលើ​សុខភាព​រាងកាយ​របស់​បុគ្គល​នីមួយៗ និង អាយុ​ជាដើម​។ ប៉ុន្តែ​ជាទូទៅ អាហារ​នីមួយៗ​ដូចជា​សាច់ជ្រូក ត្រូវ​ប្រើពេល​៥​ម៉ោង​ដើម្បី​រំលាយ​, សាច់គោ​៣​ម៉ោង​, សាច់មាន់​ជាង​១​ម៉ោង​ទៅ​២​ម៉ោង​, បាយ​២​ម៉ោង​, ត្រី​៤៥ ទៅ​៦០​នាទី​, បន្លែ​ឆៅ ពី​៣០​ទៅ​៤០​នាទី​, បន្លែ​ឆ្អិន​៤០​នាទី និង​ទឹក​ផ្លែឈើ​១៥​ទៅ​២០​នាទី ចំណែក​ទឹក​វិញ​គ្រាន់តែ​ផឹក​ចូល​ភ្លាម វា​ជ្រាបចូល​ពោះវៀន​ភ្លាមៗ​។​

​យោងតាម​ការណែនាំ​របស់​អ្នកជំនាញ គួរតែ​ជ្រើសរើស​អាហារ​ដែល​ប្រើពេល​រំលាយ​យូរ សម្រាប់​ញ៉ាំ​នៅពេល​អាហារ​ថ្ងៃត្រង់ ព្រោះ​ជា​ពេលដែល​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក សកម្ម​បំផុត​។ ចំណែក​​អាហារ​ពេលព្រឹក​និង​ពេលយប់ គួរ​ជ្រើសរើស​ប្រភេទ​អាហារ​ដែល​ងាយ​រំលាយ ដូច្នេះ​អ្នកនឹង​ទទួលបាន​ថាមពល​ភ្លាមៗ ហើយ​ក្រពះ​របស់​អ្នក​ឆាប់​បាន​ម្រាក​នៅ​ពេលយប់ បន្ទាប់ពី​ហត់នឿយ​ពេញ​មួយថ្ងៃ​៕

ព័ត៌មានផ្សេងទៀត