បើទោះបីអ្នកកក់សក់ និងលាងមុខហើយ មុនចូលគេងគ្រប់ៗពេលក៏ដោយ ប៉ុន្តែបើស្រោមខ្នើយ ពូក ផួយ មិនផ្លាស់ប្តូរទេ នៅតែមានភាពកខ្វក់ជាប់មុខមាត់របស់អ្នកដដែល។ បាក់តេរីរុំជាប់កន្លែងគេងរបស់អ្នក នឹងធ្វើឲ្យមុខរបស់អ្នកកើតមុន រោល លើស្បែកជាដើម។ ដូច្នេះ អ្នកគួរបោកឬផ្លាស់ប្តូរស្រោមខ្នើយ មុង ផួយ យ៉ាងយូរ២សប្តាហ៍ម្តង ដើម្បីកុំឲ្យកើតមុន រោល និងស្នាមជ្រីវជ្រួញ និងដើម្បីផ្តល់នូវផាសុខភាពដល់អ្នកផងដែរ៕