ចង់បាន​បបូរមាត់​ស្អាត គួរ​ជម្រុះ​កោសិកា​បបូរមាត់​ម្តង​ ក្នុង​១​អាទិត្យ​

ដោយ៖ អ៊ុន សុខឡា 27-09-2018 5:49 pm 826

​បបូរមាត់​ក៏ដូចជា​ស្បែក​មុខ​និង​ស្បែក​ដងខ្លួន​ដែរ វា​តែងមាន​កោសិកា​ចាស់ៗ​ងាប់​កកកុញ​លើ​ស្បែក លុះ​ជម្រុះ​វា​ចេញ ទើប​ធ្វើឲ្យ​ស្បែក​មើលទៅ ភ្លឺរលោង​ស្រស់ថ្លា​។ សម្រាប់​ស្ក្រាប់​ជម្រុះ​កោសិកា​ងាប់​លើ​បបូរមាត់ អ្នក​អាច​ប្រើ​ប្រេង​អូ​លីវ និង​ស្ក​រលាយ​បញ្ចូល​គ្នា​ឲ្យ​សព្វ ហើយ​យកមក​លាប​លើ​បបូរមាត់​រក្សាទុក​១០​ទៅ​១៥​នាទី ចាំ​ដុសលាង​បបូរមាត់​ថ្នម​ៗជាមួយ​ទឹក​។ លាង​ទឹក​រួចហើយ លាប​ក្រែម​ផ្តល់សំណើម​បបូរមាត់​ជា​ការស្រេច​។ អ្នក​គួរ​ជម្រុះ​កោសិកា​ងាប់​លើ​បបូរមាត់​តាម​វិធី​នេះ យ៉ាងហោចណាស់​ឲ្យបាន​ម្តង​ក្នុងមួយ​សប្តាហ៍ នោះ​នឹង​សង្កេតឃើញ​បបូរមាត់​របស់​អ្នក មាន​ការប្រែប្រួល​រលោង​ស្រស់​ជាង​មុន​តាម​ធម្មជាតិ​៕

ព័ត៌មានផ្សេងទៀត