៤​ចំណុចដែល​ស្ត្រី​មាន​ផ្ទៃពោះគួរ​រួមភេទ​ស្ទើរ​រាល់ថ្ងៃ​

ដោយ៖ អ៊ុន សុខឡា 24-09-2018 4:22 pm 4133

នៅពេលស្រ្តីជាភរិយាមានផ្ទៃពោះ មនុស្សមួយចំនួនបាន​យក​ការ​រួមដំណេក​ទុក​មួយ​ឡែក ក្រោម​មូលហេតុ​ច្រើនយ៉ាង អាច​ដោយសារ​រាងកាយ​ស្ត្រី មាន​ការប្រែប្រួល មិន​ទាក់ទាញ​ដូច​មុន ធុញ​ទ្រាន់ និង​បារម្ភ​ខ្លាច​មាន​គ្រោះថ្នាក់ ដល់​ទារក​ក្នុង​ផ្ទៃ​ជាដើម​។ សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ នាង​បានទទួល​រ៉ាប់រង​ការឈឺចាប់​លើ​រូបរាងកាយ​ជាច្រើន​ខែ ដូចជា​ការ​ចាញ់កូន ឈឺក្បាល ធុញ​ថប់ និង​ការឈឺចាប់​ផ្សេងៗ​ទៀត​។ ដូច្នេះ​ខាងក្រោម​នេះ ជា​មូលហេតុ​៤​យ៉ាង ដែល​ស្ត្រី​គួរ​រួមភេទ​ស្ទើរ​រាល់ថ្ងៃ ទោះបី​មាន​ផ្ទៃពោះ​ក៏ដោយ​៖

​កាត់បន្ថយ​សម្ពាធ​ឈាម  

​ការ​រួមដំណេក​អំឡុង​ពេល​មាន​ផ្ទៃពោះ អាចជួយ​កាត់បន្ថយ​សម្ពាធ​ឈាម ដោយសារតែ អ័រម៉ូន oxytocin ត្រូវ​បញ្ចេញ​ក្នុងពេលនោះ​។ អ័រម៉ូន​នេះ​ជួយ​កាត់បន្ថយ​កម្រិត​ស្ត្រេ​ស ធ្វើឲ្យ​អ្នក​មានអារម្មណ៍​សប្បាយរីករា​យ​។ 

 គេង​លក់​ស្រួល​

​ក្រោយពេល​រួមដំណេក​ដល់​កម្រិត​កំពូល នឹង​កាត់បន្ថយ​ការឈឺចាប់​នាៗ ដែល​កើតឡើង​លើ​រាងកាយ​ស្ត្រី​មាន​ផ្ទៃពោះ ហើយ​ជួយ​ឲ្យ​នាងគេង​លក់​ស្រួល​។ ក្រៅពីនេះ ចលនា​នៃ​ការ​រួមភេទ​អាចធ្វើឲ្យ​ទារក​ក្នុងផ្ទៃ​ងងុយគេង​ផង​ដែរ​។​

 បង្កើន​ភាព​ស្និត​ស្នាល​កាន់តែខ្លាំង​

​ដៃគូ​ស្វាមីភរិយា​មួយចំនួន បាន​បោះបង់ចោល​ការ​រួមភេទ និង​មិន​ហ៊ាន​រួមភេទ ដោយសារ​មូលហេតុ​ច្រើនយ៉ាង ដែល​ធ្វើឲ្យ​ពួកគេ​កាន់តែ​នៅ​ឃ្លាតឆ្ងាយ​ពីគ្នា រហូតដល់​បែកបាក់​គ្នា​ក៏មាន​។ ដូច្នេះ បើទោះបី​ស្ថិតក្នុង​ពេល​មាន​ផ្ទៃពោះ​ក៏ដោយ អ្នក​គួរតែ​សាង​ភាព​ផ្អែមល្ហែម​ជាមួយគ្នា ព្រោះ​អាចជួយ​ឲ្យ​អ្នក និង​ដៃគូ​កាន់តែ​មាន​ភាព​ស្និត​ស្នាល​ខ្លាំង​ឡើង​។​

​កាត់បន្ថយ​ការឈឺចាប់​រាងកាយ

​ការ​រួមភេទ​អំឡុងពេល​មាន​ផ្ទៃពោះ អ័រម៉ូន​prolactin, progesterone​និង estrogen ត្រូវបាន​បញ្ចេញ​។ អ័រម៉ូន​នេះ នឹង​ជួយ​បង្កើន​លំហូរ​ឈាម​ទៅកាន់​អាង​ត្រគាក រួមទាំង​ទ្វារមាស​ផងដែរ​។

ទោះជា​យ៉ាងណាក៏ដោយ ដើម្បី​មាន​សុវត្ថិភាព គូ​ស្វាមីភរិយា គួរ​ស្វែងរក​ការពិគ្រោះ​យោបល់ ពី​គ្រូពេទ្យ​បន្ថែម​ពាក់ព័ន្ធ​នឹង​ឥរិយាបទ​រួមភេទ​អំឡុងពេល​មាន​ផ្ទៃពោះ ដើម្បី​ចៀសវាង​ផលប៉ះពាល់​ដល់​ស្ត្រី​៕

ព័ត៌មានផ្សេងទៀត