វិធី​លាង​គ្រឿងក្នុង​សត្វ

ដោយ៖ អ៊ុន សុខឡា 13-09-2018 3:16 pm 2849

​ប្រសិនបើ​អ្នក​ចង់​លាង​គ្រឿងក្នុង​សត្វ​ឲ្យ​ស្អាត អ្វីដែល​អ្នក​ពុំ​អាច​ខ្វះ​បាន គឺ​ទឹក​កំបោរ​ថ្លា (​កំបោរ​ក្រហម ដែល​ចាស់ៗ​យកមកពិសាជាមួយ​ម្លូ) ​។ គួរ​យក​ទឹក​កំបោរ​ថ្លា​សុទ្ធដោយមិនឲ្យលាយកាកកំបោរ ដាក់​ក្នុង​ចានដែក​ឬ​ផើង ក្នុង​បរិមាណ​សមល្មមជាមួយនឹង​គ្រឿងក្នុង​សត្វ​ដែល​អ្នក​ត្រូវ​លាង​។ បន្ទាប់ពីនោះ យក​គ្រឿងក្នុង​ដាក់​ត្រាំ​ក្នុង​ទឹក​កំបោរ​ថ្លា ប្រមាណ ២០-៣០​នាទី ចាំ​យកចេញ ហើយ​លាង​ជាមួយ​ទឹកស្អាត​ម្តងទៀត ចាំ​យកមក​ចម្អិន​៕

ព័ត៌មានផ្សេងទៀត