ក្រោយ​លាងមុខគួរ​ទុក​គម្លាត​៥​ទៅ​១០​នាទីចាំ​លាប​ផលិតផល​ផ្សេង​

ដោយ៖ អ៊ុន សុខឡា 12-09-2018 6:55 pm 472

ជាទូទៅ ស្ត្រី​តែងមាន​ផលិត​ផលលាប​យប់​និង​លាប​ថ្ងៃ​ដាច់ដោយឡែក​ពីគ្នា​។ ដូច្នេះ ជា​គន្លិះ​ដើម្បីឲ្យ​ស្បែក​ អាច​ស្រូបយក​ផលិតផល​ថែរក្សា​សម្រស់ ដោយ​ប្រសិទ្ធភាព អ្នកជំនាញ​បាន​ណែនាំ​ថា មិនគួរ​ប្រើប្រាស់​ផលិតផល​ផ្សេងគ្នា​ភ្លាមៗ បន្ទាប់ពី​លាង​គ្រឿងសម្អាង​ផ្សេង​មួយទៀត​ ចេញពី​ផ្ទៃមុខ​នោះទេ​។ នារីៗ​ គួរ​រក្សា​ផ្ទៃមុខ​ឲ្យ​ទំនេរ​រយៈពេល​៥​ទៅ​១០​នាទី ហើយ​ដើម្បី​កុំឲ្យ​ខាត​ពេល អ្នក​អាច​យក​ចន្លោះ​ពេលនេះ ទៅ​ញ៉ាំ​អាហារ​ពេលព្រឹក ឬក៏​រក​សម្លៀកបំពាក់​ដែល​ត្រូវ​ពាក់​ទៅ​ធ្វើការ​។ ទម្រាំ​ធ្វើ​កិច្ចការ​ទាំងនោះ​រួច គឺ​ដល់​ពេលដែល​អ្នក​ត្រូវ​លាប​ផលិតផល​ថែរក្សា​ស្បែក​មុខ​ល្មម​។ មូលហេតុ​គួរ​ទុក​គម្លាត​យ៉ាងយូរ​១០​នាទី ចាំ​លាប​ផលិតផល​ផ្សេង ដើម្បីឲ្យ​ស្បែក​មុខ​ត្រៀមខ្លួន​ទទួលយ​ក​អាហារ​ថ្មី ហើយ​អនុញ្ញាតឲ្យ​វា​ស្រូប​ផលិតផល​នោះ ចូលក្នុង​ស្បែក​បានល្អ​៕

ព័ត៌មានផ្សេងទៀត