២​ចំណុចដែល​ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ដឹងមុន​ងូតទឹក​

ដោយ៖ អ៊ុន សុខឡា 12-09-2018 6:28 pm 571

​ស្ត្រី​មាន​ផ្ទៃពោះ ដែល​ចូលចិត្ត​ចំណាយពេល​យូរ​ក្នុងការ​ងូតទឹក គួរ​ដឹង​ពី​ចំណុច​មួយចំនួន ដើម្បី​ចៀសវាង​ឆ្លង​មេរោគ និង​កើតមាន​បញ្ហា​ផ្សេងៗ​ជាយថាហេតុ​។ យោងតាម​ការសិក្សារ​ថ្មី​មួយ ដោយមាន​ការសហការ​ពី​សាកលវិទ្យាល័យ Exeter បាន​បង្ហាញថា ស្ត្រី​មាន​ផ្ទៃពោះ មិនគួរ​ងូតទឹក​លើស​ពី​២០​នាទី​នោះទេ ពីព្រោះ​ការ​ចំណាយពេល​យូរ​ក្នុងការ​ងូតទឹក អាច​បង្កើន​ហានិភ័យ​នៃ​ការឆ្លង​មេរោគ​។ ម្យ៉ាងទៀត សីតុណ្ហភាព​ទឹក​ដែល​ងូត មិនគួរឲ្យ​លើសពី​៩៨°F​នោះឡើយ ព្រោះ​បើកាលណា​សីតុណ្ហភាព​ខ្ពស់​ពេក អាច​បន្ថយ​លំហូរ​ឈាម​រត់​ទៅកាន់​ទារក ជាហេតុ​ធ្វើឲ្យ​ទា​រកមាន​ភាព​តានតឹង​៕

ព័ត៌មានផ្សេងទៀត