ស៊ុត​និង​ទឹកឃ្មុំរូបមន្ត​កម្ចាត់​មុន​ក្បាល​ខ្មៅនិង​បង្រួម​រន្ធ​ញើស​

ដោយ៖ អ៊ុន សុខឡា 10-09-2018 2:33 pm 1463

​ម៉ាស​ផ្សំ​ពី​ស៊ុត​និង​ទឹកឃ្មុំ ជួយ​ការពារ​កុំឲ្យ​កើតមុន​ក្បាល​ខ្មៅ ជួយ​ការពារ​ស្បែក​កុំឲ្យ​ឡើង​ជា​តិខ្លាញ់ និង​ធ្វើឲ្យ​ស្បែក​ភ្លឺ​ថ្លា​។ ចំណែក ផ្នែក​ពណ៌​ស​នៃ​ស៊ុត ជួយ​កម្ចាត់​មុន​ក្បាល​ខ្មៅ ដែល​កើត​រួចទៅហើយ និង​បង្រួម​រន្ធ​ញើស​ធំៗ​ឲ្យ​រួម​តូច​។​

​វិធី​ធ្វើ​និង​ប្រើ ៖ យក​ផ្នែក​ពណ៌​ស​នៃ​ស៊ុត​មួយ លាយ​ជាមួយ​ទឹកឃ្មុំ​មួយ​ស្លាបព្រា ច្របល់​ឲ្យ​ស​ព្វរួច​យកមក​លាប​លើ​ផ្ទៃមុខ រក្សាទុក​ទាល់តែ​ស្ងួត ហើយ​លាងជម្រះ​ចេញ​ជាមួយ​ទឹក​ក្តៅឧណ្ណៗ​។ អ្នក​គួរ​ធ្វើបែបនេះ ឲ្យបាន​ម្តងឬ​ពីរដង​ក្នុង​មួយ​សប្តាហ៍​។ ម៉ាស​ប្រភេទ​នេះ សាក​សម​ជាមួយ​ស្បែក​មុខ​គ្រប់​ប្រភេទ ជាពិសេស​ស្បែក​មុខខ្លាញ់​៕

ព័ត៌មានផ្សេងទៀត