វិធីដោះស្រាយ​បញ្ហា​សរសៃ​ពីង​ពាងតាម​ធម្មជាតិ​

ដោយ៖ អ៊ុន សុខឡា 10-09-2018 10:41 am 1596

សរសៃ​ពីងពាង គេតែងសង្កេតឃើញ ភាគច្រើន​កើតឡើង​លើ មនុស្ស​ដែលមាន​វ័យ​ចំណាស់​។ បើទោះបី​វា​មិនមែនជា​រឿង​ចម្លែក​ខ្លាំង​ក៏ពិតមែន ប៉ុន្តែ​បញ្ហា​នេះ​អាច​ប៉ះពាល់​ដល់​សុខុមាលភាព​របស់​អ្នក​​។ មាន​វិធី​តាមបែប​ធម្មជាតិ​ជាច្រើន ដែល​ត្រូវបាន​ណែនាំ​ឲ្យប្រើ​ប្រាស់ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។ នៅ​ក្នុងនោះ ខ្ទឹម​ស ក៏​ត្រូវបាន​យកមកប្រើ​ផងដែរ​។​

​វិធី​ធ្វើ​និង​ប្រើ ៖ យក​ខ្ទឹមស ៦​កំពិស​ចិញ្ច្រាំ​ឲ្យ​ម៉ដ្ឋ ហើយ​បន្ថែម​ទឹក​អាកុល (​អាកុល​សម្រាប់​លាង​ឬ​ជូត​ស្បែក​) ២​ទៅ​៣​ដំណ​ក់ ច្របល់ចូលគ្នាឲ្យសព្វ ហើយយកមក​ម៉ាស្សា​លើ​បរិវេណ​ស្បែក ដែលមាន​សរសៃពីងពាង ពី​១៥​ទៅ​២០​នាទី​។ អ្នក​គួរ​ធ្វើបែបនេះ រៀងរាល់ថ្ងៃ ដើម្បី​ឆាប់​ទទួលបាន​លទ្ធផល​៕

ព័ត៌មានផ្សេងទៀត