អត្ថប្រយោជន៍​របស់​កា​ហ្វេចំពោះ​ផ្ទៃមុខ​

ដោយ៖ អ៊ុន សុខឡា 06-09-2018 4:40 pm 624

​ក្រៅពី​ឆុង​ញ៉ាំ ម្ស៉ៅ​កាហ្វេ​ត្រូវបាន​យក​មកប្រើប្រាស់ ដើម្បី​ថែរក្សា​ស្បែក​ផងដែរ​។ សារធាតុប្រឆាំង​អុកស៊ីតកម្ម​នៅក្នុង​កាហ្វេ អាចជួយ​លុបបំបាត់​ភាព​ជ្រីវជ្រួញ​លើ​ស្បែក ព្រមទាំង​ជួយ​កម្ចាត់​កោសិកា​ស្បែក​ដែល​ងាប់​ចេញ​បាន​ផងដែរ​។ 

​វិធី​ធ្វើ​និង​ប្រើ ៖ យក​ម្ស៉ៅ​កាហ្វេ​ក្នុង​បរិមាណ​ល្មម លាយ​ជាមួយ​ម្ស៉ៅ​សូដា​មួយ​ស្លាបព្រា ច្របល់​ចូលគ្នា​ឲ្យ​សព្វ ហើយ​លាប​លើ​ផ្ទៃមុខ រក្សាទុក​២០​នាទី ចាំ​លាងជម្រះ​ចេញ​ជាមួយ​ទឹក​ក្តៅឧណ្ណៗ​ជាការ​ស្រេច​៕

ព័ត៌មានផ្សេងទៀត