មូលហេតុនៅ​ពីក្រោយ​ទ្វារមាស​ហូរឈាមបន្ទាប់ពី​រួមភេទ​

ដោយ៖ អ៊ុន សុខឡា 10-08-2018 9:50 am 1751

​ទ្វារមាស​ហូរឈាម ក្រោយពេល​រូ​ម​ភេទ ដោយសារតែ​ទ្វារមាស​ស្ត្រី​ស្ងួត និង​ជញ្ជាំង​ទ្វារមាស​ស្តើង​។ មូលហេតុ​មួយទៀត ដែល​អ្នក​អាចមាន​ការឈឺចាប់ និង​មាន​ឈាម​ហូរ បន្ទាប់ពី​រួមភេទ​ដែរនោះ ដោយសារតែ​ការ​រលាក ដែល​បណ្តាលមកពី​ការឆ្លង​មេរោគ បាក់តេរី​ឬ​ផ្សិត​។ ការ​រលាក​ទ្វារមាស ងាយ​នឹង​ធ្វើឲ្យ​ស្ត្រី​ឈឺចាប់​អំឡុងពេល​រួមភេទ ហើយ​បញ្ហា​នេះ ក៏​អាច​ផ្តល់ឱកាស​ឲ្យ​មេរោ​គឆ្លង រីក​រាលដាល​កាន់តែច្រើន​ផងដែរ​។​

​ការ​ហូរឈាម​បន្ទាប់ពី ១ ឬ ២​ម៉ោង​ក្រោយ​រួមភេទ ក៏​អាច​បង្ហាញ​ពី ជំងឺមហារីក​ទ្វារមាស​បានដែរ​។ ដូច្នេះ ប្រសិនបើ​អ្នក​សង្កេតឃើញ មានការ​ហូរឈាម​ប្រភេទ​នេះ គួរ​ទៅ​ជួប​គ្រូពេទ្យ​ភ្លាមៗ​។ អ្នក​គួរ​ធ្វើ​រោគវិនិច្ឆ័យ ឬ​ការធ្វើ​តេស្ត​ដែល​ពាក់ព័ន្ធ​ដទៃទៀត ដើម្បី​ទប់ស្កាត់​ឱកាស​នៃ​ជំងឺមហារីក​៕

ព័ត៌មានផ្សេងទៀត