ញ៉ាំ​ផ្លែ​ល្ហុង​និង​ម្នា​ស់ជួយ​លាង​ជាតិពុល​ក្នុង​រាងកាយ​

ដោយ៖ អ៊ុន សុខឡា 09-08-2018 12:14 pm 430

​ផ្លែ​ល្ហុង​និង​ផ្លែ​ម្នា​ស់ មាន​លក្ខណៈពិសេស ជួយ​លាង​ជាតិពុល​ក្នុង​រាងកាយ​។ នៅ​ក្នុងនោះ ល្ហុង​មាន​អង់​ហ្ស៊ី​ម ប៉ា​ប៉េន ដែលមាន​លក្ខណៈ​ស្រដៀង​និង​ទឹក​រំលាយ​ក្នុង​ក្រពះ ជួយ​ធ្វើឲ្យ​វត្ថុ​កខ្វក់​ខូច ដែលជា​ប្រូតេអ៊ីន បំបែក​ខ្លួន​បាន​ឆាប់រហ័ស​។ ក្រៅពីនេះ ល្ហុង មាន​ជាតិ​កាក​សរសៃ​ខ្ពស់ ធ្វើឲ្យ​ប្រព័ន្ធ​បញ្ចេញចោល​ធ្វើ​ការបាន​ល្អ ពោះវៀន​ក៏​ស្អាត ។ 

​ចំណែក​ផ្លែ​ម្នា​ស់ មាន​អង់​ហ្ស៊ី​ម​ប្រូ​មេ​លីន ជួយ​ឲ្យ​ការធ្វើកា​ររបស់​អាស៊ីដ អ៊ីដ្រូក្លរិក​ក្នុង​ក្រពះ បានល្អ​ប្រសើរឡើង និង​ធ្វើឲ្យ​វត្ថុ​កខ្វក់​ខូច ដែលជា​ប្រូតេអ៊ីន បំបែក​ខ្លួន​បាន​ឆាប់​ឡើង ដើម្បីឲ្យ​រាងកាយ​អាច​កម្ចាត់​ចោលបាន​។ ក្រៅពីនេះ ម្នាស់​ជា​ថ្នាំ​ព្យាបាល​អាការ​រលាក​ក្នុង​ផ្លូវ​អាហារ ជួយ​ជួសជុល​ផ្នែក​ផ្សេងៗ ដែល​សឹក​រិច​រិល ជួយ​ដល់​ការធ្វើការ​របស់​ក្រពេញ​អែន​ដូ​គ្រីន និង​កម្ចាត់​ទឹក​កំបោរ​បាន​៕ 
​ប្រភព​៖ antkh

ព័ត៌មានផ្សេងទៀត