ដំឡូងបារាំង​និង​ក្រូចឆ្មាររូបមន្ត​កម្ចាត់​ស្នាម​ខ្មៅ ជាំ​លើ​ស្បែក​មុខ

ដោយ៖ អ៊ុន សុខឡា 06-08-2018 3:49 pm 2058

ស្បែក​មុខ​មាន​ស្នាម ដោយសារ​កម្តៅថ្ងៃ ស្នាម​មុន និង​ការ​រលាក អាច​ប្រើប្រាស់​រូបមន្ត​ផ្សំ​ពី​ដំឡូងបារាំង​និង​ក្រូចឆ្មារ​។ 

​វិធី​ធ្វើ ៖ យក​ដំឡូងបារាំង​មួយ​មើម ចិន​ស្តើងៗ ដាក់​ក្រឡុក ហើយ​ចម្រោះ​យក​ទឹក​។ យក​ទឹក​ដំឡូង​បារាំង​៤​ស្លាបព្រា លាយ​ជាមួយ​ទឹក​ក្រូចឆ្មារ​២​ស្លាបព្រា ច្របល់​បញ្ចូល​គ្នា ហើយ​យកមក​លាប​លើ​បរិវេណ​ស្បែក​ដែលមាន​បញ្ហា ដោយ​ប្រើ​ដុំ​សំឡី ត្រដុស​ថ្នមៗ​លើ​បរិវេណ​ស្បែក​ដែលមាន​ពណ៌​ខ្មៅ​ក្រាស់ៗ​។ អ្នក​ត្រូវ​លាប​វាបី​ដង លាប​លើកទីមួយ​ទុកឲ្យ​ស្ងួត ហើយ​លាប​ម្តងទៀត ទុក​ប្រហែល​៣​នាទី ចាំ​លាបជាថ្មី​។​ ​អ្នក​ត្រូវ​រក្សា​វា​ទុក​លើ​ផ្ទៃមុខ​មួយ​យប់ លុះ​ព្រឹក​ឡើង​លាងជម្រះ​ចេញ​ជាមួយ​ទឹក​ក្តៅឧណ្ណៗ​។ ធ្វើបែបនេះ​រៀងរាល់ថ្ងៃ ក្នុង​រយៈពេល​១​សប្តាហ៍ អ្នកនឹង​ឃើញ​លទ្ធផល​៕

ព័ត៌មានផ្សេងទៀត