ម៉ាស​ផ្សំ​ពី​ទឹកដោះគោ​និង​នំប៉័ង ផ្តល់​អត្ថប្រយោជន៍​ដល់​ស្បែក​មុខច្រើន​ថ្នាក់​នេះ!

ដោយ៖ អ៊ុន សុខឡា 05-08-2018 4:44 pm 1261

​នំ​បុ័ង​ត្រូវបាន​គេ​ប្រើ​សម្រាប់​ថែរក្សា​ផ្ទៃមុខ ព្រោះ​វា​មានផ្ទុក​អាស៊ីត​អា​មី​ណូ​, វីតាមីន​B, និង​សារធាតុ​រ៉ែ PP ។ ម៉ាស​ផ្សំ​ពី​នំ​បុ័ង​និង​ទឹកដោះគោ នឹង​ជួយ​សម្អាត​ស្នាម​ជ្រួញ​, សម្អាត​មុន​ក្បាល​ខ្មៅ និង​ព្យាបាល​ការ​រលាក​ជាដើម​។​

​វិធី​ធ្វើ ៖ យក​នំប៉័ង​មួយ​ស្លាបព្រា លាយ​ជាមួយ​ទឹកដោះគោ​មួយ​ស្លាបព្រា ហើយ​ប្រើ​សម​ច្របល់​ឲ្យក្លាយ​ជា​ល្បាយ​។ បន្ទាប់មក យក​ល្បាយ​នេះ បិទ​លើ​ផ្ទៃមុខ​រក្សារ​ទុក​១៥​នាទី​ចាំ​លាងជម្រះ​ចេញ​៕

ព័ត៌មានផ្សេងទៀត