មូលហេតុមិន​គួរប្រើ​ជ្រុញ​ប្រេះឬ​បែក និង​ហាន់សាច់​ឬ​បន្លែ​លើ​ជ្រុញ​តែមួយ​

ដោយ៖ អ៊ុន សុខឡា 03-08-2018 6:24 pm 1541

​ស្ត្រី​មេផ្ទះមួយចំនួន តែងតែ​ហាន់សាច់​និង​បន្លែ​លើ​ជ្រុញ​តែមួយ ដែល​នេះ ជា​ទម្លាប់​មិនល្អ​អាច​ធ្វើឲ្យប៉ះពាល់​សុខភាព​។ សាច់​ស្រស់ មាន​ផ្ទុក​បាក់តេរី ដែលជា​មូលហេតុ​ធ្វើឲ្យ​អ្នកមាន​ជំងឺ​ធ្ងន់ធ្ងរ​។ នៅពេល​យក​បន្លែ​ទៅ​ហាន់​លើ​ជ្រុញ ដែល​ប្រើ​សម្រាប់​ហាន់​សាច់ បាក់តេរី​នឹង​ឆ្លង​រាលដាល​ជាប់​បន្លែ​។ ដូច្នេះ ទើប​មាន​ការណែនាំ ឲ្យប្រើ​ជ្រុញ​ពីរ​ដាច់ដោយឡែក​ពីគ្នា ដោយ​មួយ​សម្រាប់​ហាន់​សាច់ និង​មួយទៀត​សម្រាប់​ហាន់​បន្លែ​។​

​បន្ថែម​លើ​នេះ អ្នក​មិន​គួរប្រើ​ជ្រុញ​ខូច ដូចជា ប្រេះ ឬ​បែក​ឡើយ ដោយសារ​ជ្រុញ​ខូច​នេះ មាន​កន្លោះ​កន្លៀត ដែល​អំណោយផល​ដល់​បាក់តេរី​ជាច្រើន​ប្រភេទ ទៅ​ប្រមូលផ្តុំ​ជ្រកកោន​នៅ​ទីនោះ​។ ប្រើ​ជ្រុញ​ខូច មិនមាន​សុវត្ថិភាព សម្រាប់​សុខភាព​របស់​អ្នក​នោះឡើយ​៕

ព័ត៌មានផ្សេងទៀត