ញ៉ាំ​ផ្លែ​ល្ហុង​ទៀងទាត់ ជួយ​កាត់បន្ថយការឈឺចាប់​ពេល​មក​រដូវ​

ដោយ៖ អ៊ុន សុខឡា 13-07-2018 12:51 pm 1454

​ការ​មក​រដូវ គឺជា​ដំណើរការ​ធម្មជាតិ​មួយ ដែល​កើតឡើង​ចំពោះ​ជីវិត​របស់​ស្ត្រី ហើយ​ការ​មក​រដូវ​នេះ តែងតែ​បណ្តាលឲ្យមាន​ការឈឺចាប់ ដល់​ស្ត្រី​ស្ទើរ​គ្រប់គ្នា​ជា​រៀងរាល់ខែ​។ អ្នកខ្លះ ចាំបាច់​ត្រូវ​ប្រើ​ថ្នាំ​ប្រឆាំងនឹង​ការឈឺចាប់ ដែល​ការប្រើប្រាស់​ថ្នាំពេទ្យ អាច​ប៉ះពាល់​ដល់​វដ្ត​រដូវ​ផងដែរ​។ ដូច្នេះ ការជ្រើសរើស​យក​ដំណោះស្រាយ​ធម្មជាតិ ដូចជា​ការបរិភោគ​ផ្លែ​ល្ហុង​ជាដើម​ល្អប្រសើរ​ជាង​។ ល្ហុង​មាន​អង់​ហ្ស៊ី​ម papain ដែល​ជួយ​កាត់បន្ថយ​ការឈឺចាប់ តាមរយៈ​ការជួយ​គ្រប់គ្រង​និង​ជួយ​ឲ្យ​លំហូរ​ឈាមរដូវ​មក​តាម​ធម្មតា​។ ល្ហុង​ក៏​ជួយ​រំញោច​ដល់​ការផលិត​អ័រម៉ូន estrogen ដែលជា​អ័រម៉ូន​ភេទ​ដ៏​សំខាន់ មាន​ក្នុង​ខ្លួន​ស្ត្រី ហើយ​វា​ដើរតួនាទី​ជា​អ្នកគ្រប់គ្រង​វដ្ត​រដូវ ដោយ​ធ្វើឲ្យ​វដ្ត​រដូវ​មានល​ក្ខណៈធម្មតា​៕

ព័ត៌មានផ្សេងទៀត