ចេក​ក្រហម​១​ផ្លែផ្ទុក​ជាតិ​សរសៃ ដែលមាន​សុខភាព​ល្អ​៤​ក្រាម​

ដោយ៖ អ៊ុន សុខឡា 13-07-2018 10:48 am 412

​ចេក​ក្រហម ដែល​ត្រូវបាន​គេ​ស្គាល់​ផងដែ​រថា ចេក​ក្រហម​dacca គឺជា​ប្រភព​ជាតិ​សរសៃ ឬ Fiber ដ៏​អស្ចារ្យ​បំផុត​។ អាហារ​ដែល​សម្បូរ​ជាតិ​សរសៃ គឺមាន​សារៈសំខាន់​សម្រាប់​ចលនា​របស់​ពោះវៀន​។ មនុស្ស​ដែលមាន​បញ្ហា​ពោះវៀន​រ៉ាំរ៉ៃ ដូចជា​ការ​ទល់លាមក និង​ពិបាក​រំលាយ​អាហារ ត្រូវបាន​គេ​ណែនាំ​ឲ្យ​ញ៉ាំ​ចេក​ពណ៌​ក្រហម​។ ចេក​ក្រហម​មួយ​ផ្លែ​មាន​ផ្ទុក​ជាតិ​សរសៃ​៤​ក្រាម​។ ការ​ញ៉ាំ​ចេក​ក្រហម​ទទួលបាន​អត្ថប្រយោជន៍ជា​ច្រើន​ដល់​សុខភាព​និង​សម្រស់ គឺ​អាចជួយ​គ្រប់គ្រង​ទម្ងន់ កាត់បន្ថយ​ឱកាស​នៃ​ការកើត​ជំងឺ​បេះដូង និង ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​ផងដែរ​៕

ព័ត៌មានផ្សេងទៀត