វិធី​ប្រើ​ប្រទាល​កន្ទុយក្រពើនិង​ខ្ទឹមបារាំង ដើម្បី​ដោះស្រាយ​បញ្ហា​ក្បាលទំពែក​

ដោយ៖ អ៊ុន សុខឡា 12-07-2018 4:47 pm 1784

​ការ​ទំពែក​និង​ជ្រុះ​សក់ ជាទូទៅ​បណ្តាលមកពី អាយុ​, អតុល្យភាព​អ័រម៉ូន​, របួស​ឬ​រលាក​, កង្វះ​ជាតិ​ដែក​, ខ្លាញ់​ប្រូតេអ៊ីន​មិន​គ្រប់គ្រាន់​នៅក្នុង​របប​អាហារ , ធ្លាប់មាន​ជីដូន​ជីតា​ឬ​សមាជិកគ្រួសារ​មាន​បញ្ហា​ទំពែក និង​ការផ្ទុក​ជំងឺ​មួយចំនួន ក៏​បណ្តាលឲ្យ​ទំពែ​កដែរ​។  

​ចំណែកឯ​វិធី​ដោះស្រាយ​ទំពែក​ក្បាល​តាមបែប​ធម្មជាតិ មាន​ច្រើន​វិធី នៅក្នុង​នោះ​ក៏មាន ការប្រើប្រាស់ ប្រទាល​កន្ទុយក្រពើ​និង​ខ្ទឹមបារាំង​ផងដែរ​។​

ប្រទាល​កន្ទុយក្រពើ ៖ យក​ភាព​អន្ធិល​របស់​ប្រទាល​កន្ទុយក្រពើ មក​ម៉ាស្សា​លើ​ស្បែកក្បាល​ដែលមាន​បញ្ហា ហើយ​រក្សាទុក​២០​នាទី​ចាំ​លាងជម្រះ​ចេញ​។ អ្នក​គួរ​ធ្វើបែបនេះ ២​ទៅ​៣​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​។ ការ​លាប​ប្រទាល​កន្ទុយក្រពើ នៅលើ​ស្បែកក្បាល នឹង​ជួយ​បំបាត់​ភាព​ស្ងួត ហើយ​ជួយ​រក្សា​កម្រិត pH ហើយ​វា​ជួយ​បង្កើន​ដល់​ការ​ដុះ​សក់ត្រង់​បរិវេណ​ស្បែកក្បាល​ដែល​គ្មាន​សក់​ដុះ​៕

​ខ្ទឹម​បារាំង ៖ យក​ខ្ទឹមបារាំង​ទំហំ​មធ្យម​មួយ មក​ចិត ហើយ​កិន ចម្រាញ់​យកតែ​ទឹក រួច​បន្ថែម​ទឹកឃ្មុំ​១​ស្លាបព្រា​ចូល ច្របល់​ឲ្យ​សព្វ​។ ទទួលបាន​ល្បាយ​នេះហើយ យក​ដុំ​សំឡី​ជ្រលក់ ជូត​លើ​ស្បែកក្បាល​ដែលមាន​បញ្ហា រក្សាទុក​២០​ទៅ​៣០​នាទី ចាំ​លាងជម្រះ​ចេញ​ជាមួយ​សាប៊ូ​។ ដើម្បី​ទទួលបាន​លទ្ធផល​ល្អ​គួរ អនុវត្ត​វិធី​នេះ ឲ្យបាន​២​ដង​ក្នុង​មួយ​សប្តាហ៍​៕

ព័ត៌មានផ្សេងទៀត