មូលហេតុ​នៅ​ពីក្រោយការឈឺ​ថ្ងាស​ក្រោម​ផ្ចិត​

ដោយ៖ អ៊ុន សុខឡា 12-07-2018 3:57 pm 1701

អា​ការៈឈឺ​ថ្ងាស​ក្រោម​ផ្ចិត អាច​កើតឡើង​ពី​មូលហេតុ​ជាច្រើន ហើយ​អាចជា​លក្ខណៈ​ភ្លាមៗ ឬ​រយៈពេល​យូរៗ គឺ​អាស្រ័យទៅលើ​មូលហេតុ​។ ការឈឺ​ថ្ងាស​ចែកចេញជា​ពីរ​លក្ខណៈ រួមមាន​ការឈឺ​ភ្លាមៗ​និង​ឈឺ​រ៉ាំរ៉ៃ​។ ដំបូង​និយាយ​ពី ការឈឺ​ថ្ងាស​ភ្លាមៗ កើតឡើង​ដោយសារ ៖

-​ការ​រលាក ដូចជា​រលាក​ស្បូន រលាក​សរសៃ​ស្បូន រលាក​ដៃ​ស្បូន ការ​រលាក​ប្រព័ន្ធ​បង្ហូរ​នោម ពោះវៀន ឬ​រលាក​ខ្នែងពោះវៀន​។​

-​ដុះ​សាច់​នៅ​អូវែរ អាចមាន​លក្ខណៈ​ជា​សាច់ដុំ​ណែន អា​ការៈឈឺ​អាចមាន​លក្ខណៈ​ឈឺ​អួលៗ​ធ្ងន់ៗ​ត្រង់​ថ្ងាស និង​មាន​អា​ការៈឈឺ​ភ្លាមៗ បើ​ថង់​ទឹក​នោះ​មានការ​ធ្លុះធ្លាយ​នឹង​ធ្វើឲ្យ​ទឹក ឬ​ឈាម​ចេញមក​ក្នុង​ប្រហោង​ពោះ​។​

-​ពោះ​ក្រៅ​ស្បូន គឺ​ការ​មានគភ៌​ដែល​គភ៌​នោះ ទៅ​តោង​និង​ចម្រើន​ធំធាត់​នៅក្រៅ​តួ​ស្បូន​។ ភាគច្រើន​ទៅ​ចម្រើន​ធំធាត់​នៅក្នុង​បំពង់​មេ​ជីវិត អាច​សន្និដ្ឋានបានថា គភ៌​ដែល​ចាប់បដិសន្ធិ ហើយ​រំកិល​ចូលមកក្នុង​ស្បូន​មិនបាន ព្រោះ​មាន​សាច់​យារ​នៅក្នុង​បំពង់​មេ​ជីវិត​ឲ្យ​ប៉ោង និង​បែក​មាន​ឈាម​ហូរ​ចេញមក​ក្នុង​ប្រហោង​ពោះ ធ្វើឲ្យ​ឈឺ​និង​មានអា​ការៈខ្វះឈាម អាច​បណ្តាលឲ្យមាន​អា​ការៈសន្លប់ និង​បាត់បង់​ជីវិត​បាន​៕ 

( ប្រភព​៖​ដកស្រង់​ពី​សៀវភៅ​មាន​ចំណងជើង​ថា វិធី​ដោះស្រាយ​ចម្ងល់ អំពី​អា​ការៈឈឺ )

ព័ត៌មានផ្សេងទៀត