មូលហេតុបណ្តាលឲ្យ​បែកញើសនៅ​ពេលយប់​

ដោយ៖ អ៊ុន សុខឡា 11-07-2018 6:38 pm 614

​បែកញើស​ពេលយប់ ហាក់ដូចជា​សុបិន្ត​អាក្រក់​មួយ ពោល​នៅពេល​ភ្ញាក់​ពី​គេង​ ជាពិសេសនៅ​ពាក់​កណ្តាលយប់ ខ្លួន​របស់​អ្នក ​សើម​ជោគជាំ ដោយ​ទឹក​ចេញពី​រាងកាយ ដែល​ហៅថា​ញើស​។ បែកញើស​នៅ​ពេលយប់ កើតឡើង​ទាំង​លើ​បុ​រសនិង​ស្ត្រី ប៉ុន្តែ​ក្រាន់តែ​មូលហេតុ​ផ្សេងៗ​គ្នា​។ សម្រាប់​ស្ត្រី​បែកញើស​នៅ​ពេលយប់ ជា​សញ្ញា​ចម្បង​នៃ​ការ​អស់​រដូវ ។ ចំណែកឯ​មនុស្ស​វ័យ​ជំទង់ និង​កុមារ​មួយចំនួន ការ​បែកញើស​នៅ​ពេលយប់ អាច​បណ្តាលមកពី ៖

-​ការ​ញ៉ាំ​ថ្នាំ​មួយចំនួន ដូចជា​ថ្នាំ​ប្រឆាំងនឹង​ជំងឺ​ធ្លាក់​ទឹកចិត្ត ឬ​ថ្នាំ​ដែល​ត្រូវបាន​ប្រើ ដើម្បី​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​

-​ក្តៅខ្លួន 

-​ស្រក​ទម្ងន់​

-​ការ​ផ្ទុកមេរោគ​មួយចំនួន ដូចជា​មេរោគ HIV

-​មាន​ផ្ទុក​ជំងឺមហារីក និង​ការ​ថប់​បារម្ភ​

​ដោយឡែក សញ្ញា​នៃ​ការ​បែកញើ​នៅ​ពេលយប់ មានដូចជា ក្តៅខ្លួន ព្រឺ​សម្បុរ ស្ងួត​ទ្វារមាស និង​ការប្រែប្រួល​អារម្មណ៍​៕

ព័ត៌មានផ្សេងទៀត