វីតាមីន C ចាំបាច់សម្រាប់រូបរាងកាយក្នុងការបង្កើតឡើងវិញ និងជួសជុលកោសិកាចាស់។ វាក៏ដើរតួនាទីយ៉ាងសំខាន់នៅក្នុងការព្យាបាលរបួស ឬបណ្តុះកោសិកាឡើងវិញ។ តួនាទីសំខាន់របស់វាគឺជួយបង្កើតឡើងនូវធ្មេញ និងជួយបណ្តុះកោសិកាឆ្អឹង។ វាក៏ដើរតួនាទីសំខាន់ណាស់ដែរ នៅក្នុងការជួយជំរុញឲ្យមានការបង្កើតឡើង នូវកូឡាចែននៅលើស្បែក ឆ្អឹង សរសៃពួរ សរសៃឈាមនិងសរសៃសាច់ដុំ។ អាហារដែលជាភពនៃវីតាមីនC មានដូចជា ផ្លែត្របែក ម្ទេសប្លោកពណ៌លឿង ផ្កាខាត់ណាពណ៌ខៀវ ស្ត្រូប័ររី ប៉េងប៉ោះ និងសណ្តែកជាដើម៕