អា​ការៈឈឺ​កដែល​ត្រូវ​ប្រញាប់ទៅ​ជួប​ពេទ្យ​

ដោយ៖ អ៊ុន សុខឡា 10-07-2018 7:32 pm 432

​ក ជា​អា​វយ​វៈ​ដ៏​តូច​ស្តើង បើ​ធៀប​ជាមួយ​ទំហំ​ក្បាល និង​ដងខ្លួន វា​អាច​បណ្តាលឲ្យ​ឆាប់​ជាំ​និង​របួស ឈឺចាប់​បាន​យ៉ាង​ងាយ​។ បន្ថែម​លើ​នេះ ក ថែមទាំង​ជា​ទីតាំង​រួម នៃ​សរសៃប្រសាទ ដែល​ទទួល​បទបញ្ជា​ពី​ខួរក្បាល ទៅកាន់​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ​។ ដូច្នេះ​ត្រូវ​ថែរក្សា​ក​របស់​អ្នក​ឲ្យបាន​ល្អ ហើយ​ប្រសិនបើ​មាន​អា​ការៈឈឺ​ក ដូចខាងក្រោម ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជាបន្ទាន់ !

-​អា​ការៈឈឺ​ដើមក រួមទាំង​អាការៈ​ស្ពឹក ឬ​ចុះ​ខ្សោយកម្លាំង​ដៃជើង និង​មាន​អាការៈ​ខ្សោយ​ទៅៗ​ធ្ងន់​ឡើងៗ​ជារឿយៗ​

-​អា​ការៈឈឺ​ក រួមទាំង​ធុញ​អាហារ​និង​ស្រក​ទម្ងន់​

-​អា​ការៈឈឺ​ក ថែមទាំង​មាន​ជាតិ​ខ្លាញ់​ខ្ពស់ រឹង​ក ឱន​មុខ​ចុះ​យក​ចង្កា​ច្រត់​ទ្រូង​មិនបាន ដែល​អាច​កើត​ជំងឺរលាកស្រោមខួរ​ក្បាល​

-​អា​ការៈឈឺ​ដើមក រ៉ាំរ៉ៃ​

-​អា​ការៈឈឺ​ដើមក ភ្លាមៗ​ឬ​ធ្ងន់ៗ​

-​អា​ការៈឈឺ​ត្រង់​បរិវេណ ក ក្រោយពី​បានទទួល​ឧប្បត្តិហេតុ​។​

នេះ​បើ​យោងតាម​សៀវភៅ ដែលមាន​ចំណងជើង​ថា វិធី​ដោះស្រាយ​ចម្ងល់ អំពី អា​ការៈឈឺ​៕

ព័ត៌មានផ្សេងទៀត