ការថែរក្សា​ស្បែកពេល​ឈានចូល​ដល់​វ័យ​៤០​ឆ្នាំ!

ដោយ៖ អ៊ុន សុខឡា 08-07-2018 6:49 pm 623

​វ័យ​៤០​ឆ្នាំ​ឡើងទៅ ស្បែក​ចាប់ផ្តើម​ប្រែប្រួល មើល​ដឹង​ច្បាស់ កូ​ឡាចេ​ន​ធ្លាក់ចុះ ស្បែក​ស្ងួត​ខ្លាំង និង​ងាយ​ផ្សារ​រមាស់ ព្រោះ​ក្រពេញ​ជាតិ​ខ្លាញ់​បាន​បញ្ចេញ​តិច​ទៅៗ​។ ចំណែកឯ​អ័រម៉ូន​ភេទ​ធ្លាក់ចុះ​ខ្លាំង ស្បែក​ខូច​ខ្លាំង និង​កាន់តែ​ស្តើង​។ ក្រពេញ​បណ្តេញ​ជាតិពុល​ចេញពី​ក្នុង​ខ្លួន​ចុះខ្សោយ មាន​ស្នាម​ជ្រួញ​ច្រើន ស្បែក​យារ​ធ្លាក់​។ រីឯ​ស្បែក​នៅ​បរិវេណ​ត្របកភ្នែក ក្រោម​ភ្នែក ចង្កា​យារ​ធ្លាក់​មើល​ឃើញច្បាស់ ស្បែក​ឡើង​ខ្មៅ​ស្រ​អាប់​។​

​ដូច្នេះ ដើម្បី​កុំឲ្យ​ស្បែកធ្លាក់​ក្នុងស​ភាពដុនដា​ប​ខ្លាំង ស្ត្រី​គួរ​ទទួលទាន​អាហារ​សម្បូរ​វីតាមីន​ច្រើន ហាត់ប្រាណ ទទួលទាន​ទឹក ដើម្បីឲ្យ​ស្បែក​មានសំណើម ប្រើក្រែ​មលាប​មុន​ចូល​គេង ដើម្បី​បង្កើត​កោសិកា​ស្បែក​ថ្មី​ឡើងវិញ និង​លាប​ក្រែម​បំបាត់ស្នាម​ជ្រីវជ្រួញ​៕

ព័ត៌មានផ្សេងទៀត