វិធី​៤​យ៉ាងដើម្បី​ការពារកុំឲ្យ​កើត​ជំងឺ​ផ្តាសាយ​

ដោយ៖ អ៊ុន សុខឡា 08-07-2018 6:04 pm 1581

រដូវធ្លាក់ភ្លៀងបានមកដល់ ជារដូវដែលងាយប្រឈមនឹងការកើតជំងឺផ្តាសាយ។ តែបើអ្នកអាចអនុវត្តន៍វិធីខាងក្រោមបានខ្ជាប់ខ្ជួន នឹងមិនងាយកើតជំងឺប្រភេទនេះបាននោះទេ។

​រក្សា​អាហារូបត្ថម្ភ ៖ ការ​ញ៉ាំ​អាហារ​ដែលមាន​សុខភាព​ល្អ គឺជា​មធ្យោបាយ​ល្អ​បំផុត ដើម្បី​ការពារ​អ្នក​ពី​ជំងឺ​។ អ្នក​អាច​ចម្អិន​ស៊ុប​ក្តៅៗ​ញ៉ាំ ដើម្បី​ពង្រឹង​រាងកាយ​របស់​អ្នក ឬ​ទទួលទាន​អាហារ ដែល​សម្បូរ​ដោយ​វីតាមីន C ដើម្បី​បង្កើន​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ ដើម្បី​ជួយ​ទប់ស្កាត់​ជំងឺ​ផ្តាសាយ និង​ការឆ្លង​មេរោគ​។​

​លាងដៃ​របស់​អ្នក​យ៉ាង​ហ្មត់ចត់ ៖ ដើម្បី​ការពារ​អ្នក​ពី​ការកើតមាន​ជំងឺ​ផ្តាសាយ ក្អក ការលាង​ដៃ​ជា​ទៀងទាត់ គឺជា​មធ្យោបាយ​ដ៏​ល្អ​បំផុត ដើម្បី​បង្កា​ការរីក​រាលដាល​មេរោគ​និង​បាក់តេរី​។ លាងដៃ​របស់​អ្នក​ឲ្យបាន​ត្រឹមត្រូវ ដោយ​ប្រើ​សាប៊ូ ដុស​គ្រប់​កន្លោះ​កន្លៀត​ពីម្រា​មមួយ​ទៅ​ម្រាម​មួយ និង​ផ្នែក​ខាងលើ នៃ​ដៃ​របស់​អ្នក​ផងដែរ​។ 

​ពិសា​ទឹក​ឲ្យបាន​ច្រើន ៖ ញ៉ាំ​ទឹក​ពី ៦ ទៅ ៨ ពែង​ក្នុង​មួយថ្ងៃ ហើយ​បើ​បាន​ញ៉ាំ​ទឹក​ក្តៅ​ទៀត កាន់តែ​ប្រសើរ​។​

​កុំឲ្យ​ខ្លួន​សើ​ម​ទឹកភ្លៀង ៖ ការ​សើម​ខ្លួន​ដោយ​ទឹកភ្លៀង មិន​ថា​តិច​ឬ​ច្រើន​នោះទេ អាច​បណ្តាលឲ្យមាន​ការប្រែប្រួ​ល​ភ្លាមៗ ជាមួយនឹង​សីតុណ្ហភាព​រាងកាយ ដែល​អាចធ្វើឲ្យ​ក្តៅខ្លួ​ននិង​ផ្តាសាយ​៕

ព័ត៌មានផ្សេងទៀត