ស្បែក​ស្ងួតគួរ​ញ៉ាំ​អាហារ​ទាំងនេះឲ្យបាន​ច្រើន​

ដោយ៖ អ៊ុន សុខឡា 06-07-2018 4:30 pm 1710

​ស្បែក​មាន​សុខភាព​ល្អ មិន​ស្ងួត​ក្រៀមក្រោះ អាស្រ័យ​លើ​ទម្លាប់ នៃ​ការរស់នៅ​របស់​មនុស្ស​ម្នាក់ៗ​។ ក្រៅពី​ទទួលទាន​ទឹក​ឲ្យបាន​គ្រប់គ្រាន់ ទៅតាម​ស្ថានភាព​សុខភាព អ្នក​ដែលមាន​ស្បែក​ស្ងួត គួរ​ដាក់បញ្ចូល​អាហារ បន្លែ​និង​ផ្លែឈើ​ខាងក្រោម ទៅក្នុង​របប​អាហារ​ប្រចាំថ្ងៃ ដើម្បី​ផ្តល់​សំណើម​ដល់​ស្បែក​ពី​ខាងក្នុង​។​

​ត្រសក់ ៖ អ្នកដឹង​ហើយ​ថា​ត្រសក់​ផ្ទុក​ដោយ​ជាតិ​ទឹក​។ ដូច្នេះ​ត្រូវ​ព្យាយាម​ដាក់​វា​បញ្ចូល​ទៅក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក​។​

​ផ្លែ​ប័រ ៖ ផ្លែ​ប័រមាន​សាច់ខាប់​និង​រសជាតិ​ឆ្ងាញ់ គឺជា​ប្រភព​ខ្លាញ់​ល្អ​សម្រាប់​រាងកាយ​។ 

​ត្រី​សាម៉ុន ៖ ត្រី​សាម៉ុន​មាន​ផ្ទុក​ខ្លាញ់​អូ​មេហ្គា​៣ បន្ថយ​ការ​រលាក​ស្បែក​។​

​គ្រាប់​អាល់​ម៉ុង​ ៖ គ្រាប់​អាល់​ម៉ុង សម្បូរ​ដោយ​ខ្លាញ់​មាន​សុខភាព​ល្អ និង​ផ្ទុក​វីតាមីន​E ហើយ​វីតាមីន​E​នេះហើយ ដែលមាន​ច្រើន​លើសលុប នៅក្នុង​ផលិតផល​ថែរក្សា​សម្រស់​។


ព័ត៌មានផ្សេងទៀត