ជី​អង្កាម​ស្រស់និង​ទឹកឃ្មុំ​រូបមន្ត​ព្យាបាល​មុខ​មុន​

ដោយ៖ អ៊ុន សុខឡា 05-07-2018 2:41 pm 1320

​គ្រឿងផ្សំ​ពីរ​មុខ គឺ​ស្លឹក​ជី​អង្កាម​និង​ទឹកឃ្មុំ មាន​សមត្ថភាព​ប្រឆាំងនឹង​បាក់តេរី ដែល​បង្ក​រោគ​លើ​ស្បែក​មុខ ដែល​នាំឲ្យ​កើតមុន​។ វិធី​ធ្វើ យក​ស្លឹក​ជី​អង្កាម​១០​ទៅ​១៥​សន្លឹក កិន​ឲ្យ​ម៉ត់ ដាក់​ក្នុង​កូនចាន​មួយ ហើយ​បន្ថែម​ទឹកឃ្មុំ​ធម្មជាតិ​មួយ​ស្លាបព្រា ច្របល់​ឲ្យ​សព្វ​ល្អ រួច​យកមក​លាប​លើ​ផ្ទៃមុខ រក្សាទុក​៣០​នាទី ចាំ​លាងជម្រះ​ចេញ​។ អ្នក​គួរតែ​ធ្វើបែបនេះ​មួយថ្ងៃ​ម្តង​។ ម៉ាស​ប្រភេទ​នេះ សាក​សម​បំផុត​ជាមួយ​ស្បែក​មុខស្ងួត ដោយ​វា​នឹង​ធ្វើឲ្យ​ផ្ទៃ​មុខមាន​សំណើម​ភ្លឺរលោង​៕ 

ព័ត៌មានផ្សេងទៀត