មុខ​អាចម៍រុយ សាកល្បង​ប្រើ​មើម​ឆៃថាវ​

ដោយ៖ អ៊ុន សុខឡា 04-07-2018 7:40 pm 2531

​អាចម៍រុយលើផ្ទៃមុខ ​មាន​ពីរ​ប្រភេទ ទីមួយ​អាចម៍រុយ​កើតចេញពី​ខាងក្រៅ​ស្បែក និង​ទី​ពីរ​អាចម៍រុយ​កប់​ក្នុង​ស្រទាប់​ស្បែក​។ អាចម៍រុយ​ក្នុង​ស្រទាប់​ជ្រៅ​នៃ​ស្បែក កើតឡើង​ដោយសារ កោសិកា​ក្នុង​ស្រទាប់​ស្បែក បាន​បង្កើត​គ្រាប់​ពណ៌​មេឡានីន នៅក្នុង​ស្បែក​មិន​ស្មើគ្នា​។ ចំនុច​ខ្មៅៗ​លើ​ផ្ទៃមុខ និង​កើនឡើង​កាន់តែច្រើន​បន្ថែ​ម​ទៀត នៅពេល​អ្នក​ដែលមាន​បញ្ហា​ផ្ទៃមុខ​បែបនេះ ដើរ​ក្រោម​កម្តៅថ្ងៃ នៅ​ចន្លោះ​ពី​ម៉ោង​១០ ព្រឹក​ដល់​ម៉ោង​៣​រសៀល​។ 

​ដូច្នេះ សម្រាប់​អ្នក​ដែលមាន​បញ្ហា​ផ្ទៃមុខ​របៀបនេះ គួរ​ចៀសវាង​ដើរ​ក្រោម​កម្តៅថ្ងៃ​ក្តៅ​ខ្លាំង និង​ត្រូវ​លាប​ក្រែមការពារ​កម្តៅថ្ងៃ​។ មាន​មធ្យោបាយ​ជាច្រើន ដើម្បី​ដោះស្រាយ​បញ្ហា​នេះ នៅ​ក្នុងនោះ មើម​ឆៃថាវ ក៏​ត្រូវគេ​ប្រើប្រាស់​ផងដែរ ដោយ​គ្រាន់តែ​យក​ឆៃថាវ ចិត​ជា​ចំណិត​ស្តើងៗ រួច​យកមក​បិទ​លើ​ផ្ទៃមុខ រក្សាទុក​១០​នាទី លាងជម្រះ​ចេញ​ជាការ​ស្រេច​៕ 

ព័ត៌មានផ្សេងទៀត