ការស្រាវជ្រាវ​មួយចំនួន៖គួរ​ញ៉ាំ​សាច់​ក្រហម១​ទៅ​២​ខាំ​ក្នុង​មួយ​សប្តាហ៍​

ដោយ៖ អ៊ុន សុខឡា 14-06-2018 5:06 pm 1426

​សាច់​ក្រហម រួមមាន​សាច់ជ្រូក សាច់គោ ឬ​សាច់​ចៀម សម្បូរ​ទៅដោយ​ជាតិ​ដែក និង​មាន​ជាតិ​សរសៃ ( fiber ) ទាប ដែល​ជាតិ​សរសៃ​នេះ មាន​សារសំខាន់​សម្រាប់​ចលនា​របស់​ពោះវៀន​។ ការ​ទល់លាមក​អាច ជា​លទ្ធផល​នៃ​ជាតិ​ដែក​ខ្ពស់ ដែល​ជាតិ​ដែក​នេះ ជាធម្មតា​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​សាច់​ក្រហម​។ ការសិក្សា​មួយចំនួន បង្ហាញថា ការ​ញ៉ាំ​សាច់​ក្រហម​ច្រើនពេក អាច​បង្កើន​ឱកាស​នៃ​ការអភិវឌ្ឍ ទៅជា​ជំងឺមហារីក​ពោះវៀនធំ​ផងដែរ​។ 

​ការសិក្សា​នេះ បាន​ណែនាំ​ថា គួរ​ព្យារ​យាម​ធ្វើយ៉ាងណា កាត់បន្ថយ​ញ៉ាំ​សាច់​ក្រហម​ត្រឹមតែ​១​ទៅ​២​ខាំ​បាន​ហើយ ក្នុង​មួយ​សប្តាហ៍ ហើយ​កុំ​ញ៉ាំ​វា​ជាប់ៗ​គ្នា  ពោល​គួរ​ចែកជា​ពី​រវេន​ក្នុង​មួយ​សប្តាហ៍​។ អ្នក​គួរ​ជំនួស មក​ញ៉ាំ​សាច់មាន់ ឬ​អាហារ​សមុទ្រ និង​ជ្រើសរើស​វិធី​ចម្អិន​ដោយ​ការ​ស្ងោរ ជាជាង​ការ​ចម្អិន​ដោយ​ចៀន​ឬ​បំពង​៕

ព័ត៌មានផ្សេងទៀត