វិធី​ដោះស្រាយ​បញ្ហាទល់លាមក​អំឡុងពេល​ពរ​ពោះ​

ដោយ៖ អ៊ុន សុខឡា 12-06-2018 4:09 pm 1308

​ការ​ទល់លាមក​អំឡុង​ពេល​មាន​ផ្ទៃពោះ បណ្តាលមកពី​ការផ្លាស់ប្តូរ​អ័រម៉ូន​។ លើសពីនេះទៅទៀត សម្ពាធ​នៅលើ​ស្បូន​របស់​អ្នក ដោយសារតែ​ការរីកលូតលាស់​របស់​គ​ភ៌ និង​ជាតិ​ដែក​ដែល​អ្នក​ញ៉ាំ​បន្ថែម នៅ​មុនពេល​សម្រាលកូន ក៏​ត្រូវបាន​ផ្សារភ្ជាប់ ជាមួយនឹង​ការ​ទល់លាមក អំឡុងពេល​មាន​ផ្ទៃពោះ​ដែរ​។ ការ​ទល់លាមក​ត្រូវបាន​គេ​រកឃើញថា ប៉ះពាល់​លើ​ស្ត្រី​មាន​ផ្ទៃពោះ ៣ នាក់​ក្នុងចំណោម ៤ នាក់​។ ជាធម្មតា​វា​កើតឡើង​ក្នុង​ត្រីមាស​ទី ១ ប៉ុន្តែ​វា​ក៏​អាច​លេចឡើង​ភ្លាមៗ នៅពេល​អ្នក​មានគភ៌​ផងដែរ​។​

​ប្រសិនបើ​ស្ត្រី​មាន​ផ្ទៃពោះ ហើយ​មាន​អារម្មណ៍​ថា ខ្លួនឯង​ទល់លាមក​នោះ មាន​វិធី​តាមបែប​ធម្មជាតិ អាចជួយ​បន្ធូរបន្ថយ​បញ្ហា​នេះ​បាន​។ ក្នុងចំណោម វិធី​ធម្មជាតិ​ច្រើន​ប្រភេទ​ទាំងនោះ ក៏​រួមបញ្ចូល​ការដោះស្រាយ​បញ្ហា​ទល់​លាមក ដោយ​ប្រើ​ក្រូចឆ្មារ​ផងដែរ​។​

​អ្នក​គ្រាន់តែ​យក​ក្រូចឆ្មារ​មួយ​ចំហៀង ច្របាច់​យក​ទឹក​ដាក់​ក្នុង​ទឹក​ក្តៅ​កន្លះ​កែវ និង​បន្ថែម​ទឹកឃ្មុំ ក្នុង​បរិមាណ​ណាមួយ ហើយ​ញ៉ាំ​។ អ្នកគួ​រញ៉ាំ​ឱសថ​នេះ ២​ទៅ​៣​ដង​រៀងរាល់ថ្ងៃ ។ 

​ក្រូចឆ្មារ​មាន​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម និង​មាន​ផ្ទុក​វីតាមីន C ខ្ពស់​។ វា​គឺជា​ឱសថ​មួយ ក្នុងចំណោម​ឱសថ ដែល​គេ​ប្រើ​ច្រើន​បំផុត ដើម្បី​ព្យាបាល​ការ​ទល់លាមក ព្រោះ​វា​បង្កើន​ការផលិត​ទឹកប្រម៉ាត់​នៅក្នុង​ខ្លួន​របស់​អ្នក​។ វា​ក៏​អាច​បង្កើន​ការ​កន្ត្រាក់​នៃ​សាច់ដុំ​ពោះវៀន និង​ជួយ​អ្ន​កឲ្យងាយស្រួល ក្នុងការ​បន្ទោ​របង់​ផងដែរ​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​ទល់លាមក អំឡុងពេល​ពរ​ពោះ​នេះដែរ អ្នក​ក៏​អាច​ញ៉ាំ​ក្រូច​១​ទៅ​២​ផ្លែ​រៀងរាល់ថ្ងៃ ឬ​ជ្រើសរើស​ការ​ញ៉ាំ​ចេក​ទុំ​១​ទៅ​២​ផ្លែ​ក្នុង​មួយថ្ងៃ  ដើម្បី​បន្ធូរ​បញ្ហា​ទល់លាមក​អំឡុងពេល​មានពរ​ពោះ​៕

ព័ត៌មានផ្សេងទៀត