សញ្ញា​សំខាន់ៗ​ដែល​បង្ហាញថាអ្នក​កំពុង​ស្ត្រេ​ស​ខ្លាំង!

ដោយ៖ អ៊ុន សុខឡា 11-06-2018 6:05 pm 1420

​យើង​តែង​ជួបប្រទះ​នូវ​រឿងរ៉ាវ​ជាច្រើន នៅក្នុង​ការរស់នៅ​ប្រចាំថ្ងៃ ដែល​ការ​ជួបប្រទះ​រឿង​មិន​សមបំណង​ទាំងឡាយ ធ្វើឲ្យ​កើតទុក្ខ ធុញ​ថប់ តប់ប្រម៉​ល់ យូរៗ​ទៅ​ក៏​ធ្លាក់​ក្នុងស្ថានភាព​មួយ​កាន់តែ​ធ្ងន់ធ្ងរ រហូត​លេចចេញ​ជា​សញ្ញា​មួយចំនួន​លើ​រូបរាងកាយ​។ សញ្ញា​ទាំងនោះ​អាច​មានដូចជា ៖

-​សុខៗ​ស្រាប់តែ​លេច​ជំងឺ​លើ​ស្បែក​ដូចជា មុខ​កើតមុន​ជាដើម​

-​ផ្លាស់ប្តូរ​ទម្ងន់​ខុស​ប្រក្រតី​ក្នុង​រយៈពេល​ខ្លី​

-​មាន​ជំងឺ​ផ្តាសាយ​ញឹកញាប់ 

-​មាន​បញ្ហា​ក្រពះ​

-​កម្រិត​នៃ​ការ​ផ្តោតអារម្មណ៍​ធ្វើ​អ្វីមួយ​ធ្លាក់ចុះ​

-​ជ្រុះ​សក់​

-​ឈឺក្បាល​ញឹកញាប់​

-​អ្នក​គ្មាន​អារម្មណ៍​រំភើប​រីករាយ បើទោះបី​ស្ថិតក្នុង​បរិយាកាស​ពោ​ពេញ​ដោយ​ក្តីរីករាយ​យ៉ាងណាក៏ដោ​យ​

-​តែងតែ​គេង​មិន​លក់​៕

ព័ត៌មានផ្សេងទៀត