ការស្រាវជ្រាវ៖ស្ត្រី​ត្រូវកា​រគេង​ច្រើនព្រោះ​ខួរក្បាល​ពួកគេ​ធ្វើការ​ច្រើន​ជាង​បុរស​

ដោយ៖ អ៊ុន សុខឡា 11-06-2018 10:43 am 435

បើ​ប្រៀបធៀប​ជាមួយ​បុរស គឺ​ស្ត្រី ត្រូវការ​ពេលវេលា​គេង​ច្រើនជាង​បុរស ដោយសារ​ខួរក្បាល​ពួកគេ ធ្វើ​ការងារ​ច្រើនជាងនៅពេល​ថ្ងៃ​។ យោងតាម​ការសិក្សា​ស្រាវជ្រាវ ដោយ​អ្នកជំនាញ​និង​ជា​នាយក នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ ការ​គេង នៃ​សាកលវិទ្យាល័យ Loughborough លោក​Jim Horne ស្ត្រី​មាន​ទំនោរ​ធ្វើ​កិច្ចការងារ​ច្រើនពេក ពេលខ្លះ​ពួកគេ​អាច​ធ្វើ​កិច្ចការ​ងារ​ជាច្រើន​ក្នុងពេល​តែមួយ ហើយ​បន់​បែន​បាន​លឿន​រហ័ស និង​ផ្តោតលើ​កិច្ចការងារ​បាន​ជាក់លាក់​ជាង​មនុស្ស​ប្រុស​។​

​ដោយសារតែ​ការប្រើប្រាស់​ខួរក្បាល​របៀប​នេះហើយ ទើប​ស្ត្រី​ត្រូវការ​គេង​ឲ្យបាន​ច្រើនជាងបុ​រស ព្រោះ​មានតែ​ការ​គេង​លក់​ស្កប់ស្កល់​ទេ ដែល​អនុញ្ញាតឲ្យ​ខួរក្បាល​ជួសជុល​ខ្លួន​វា ដោយ​ខ្លួនឯង ដើម្បី​បំពេញការងារ​នៅ​ថ្ងៃ​បន្ទាប់​។ 

​ការស្រាវជ្រាវ​ដដែល បានឲ្យដឹង​បន្ថែមទៀត​ថា បុរស​មួយចំនួន​ធ្វើ​កិច្ចការងារ​ស្មុគស្មាញ​ច្រើន ហើយ​ត្រូវការ​ពេល​គេង​ច្រើនជាង​បុរស​ផ្សេងទៀត ដែល​ធ្វើ​កិច្ចការងារ​មធ្យម តែ​មិនអាច​ធៀប​ជាមួយ​ស្ត្រីបានទេ​។ នេះ​ដោយសារ​ខួរក្បាល​មនុស្ស​ស្រី ​ខុសប្លែក​ពី​មនុស្សប្រុស ហើយ​ស្មុគស្មាញ​ជាង​។ ជា​មធ្យម ស្ត្រី​ត្រូវកា​រគេង​ច្រើនជាង​បុរស​២០​នាទី ប៉ុន្តែ​ស្ត្រី​មួយចំនួន​អាច​តិច​ឬ​ច្រើនជាង​នេះ​។​

​ប្រសិនបើ​ស្ត្រី​មិនអាច​គេង​បាន​គ្រប់គ្រាន់​ទេ អាច​បណ្តាលឲ្យមាន​បញ្ហា​ផ្លូវចិត្ត ធ្លាក់​ទឹកចិត្ត នឹង​ពិបាក​ក្នុង​ការគ្រប់គ្រង​អារម្មណ៍​៕

ព័ត៌មានផ្សេងទៀត