កម្ចាត់​អង្គែរ​ចេញពី​ស្បែកក្បាលដោយ​ប្រើ​អំបិល!

ដោយ៖ អ៊ុន សុខឡា 10-06-2018 5:09 pm 1686

​អំបិល​ដែលជា​គ្រឿងទេស ​មិនអាច​ខ្វះ​បាននៅក្នុង​ផ្ទះបាយ ត្រូវបាន​គេ​យក​មកប្រើប្រាស់ ដើម្បី​កម្ចាត់​បញ្ហា​អង្គែរ លើ​ស្បែកក្បាល​យ៉ាង​មាន​ប្រសិទ្ធភាព​ផងដែរ​។ វិធី​ងាយៗ គឺ​យក​អំបិល​កន្លះ​ស្លាបព្រា លាយ​ជាមួយ​សាប៊ូកក់សក់​១​ស្លាបព្រា ហើយ​ច្របល់​ឲ្យ​សព្វ បន្ទាប់មក ផ្សើម​សក់​ជាមួយ​ទឹ​កក្តៅ ហើយ​យក​សាប៊ូ​ផ្សំ​ពី​អំបិល​នេះ មក​លាប​លើ​ស្បែកក្បាល អមដោយ​ការ​ម៉ាស្សា​ជាមួយ​ចុង​ម្រាមដៃ​ចំនួន​២​នាទី ចាំ​លាងជម្រះ​ចេញ​ជាមួយ​ទឹក​ត្រជាក់​។ ក្រោយ​លាងជម្រះ គួរ​លាប​ក្រែប​បន្ទន់​សក់ តែ​កុំ​លាប​ដល់​ស្បែកក្បាល​។ ប្របើ​អ្នកកំពុងមានបញ្ហាអង្គែរ​ ​គួរ​អនុវត្ត​វិធី​នេះ ២​ទៅ​៣​ដង​ក្នុង​មួយ​សប្តាហ៍​៕​

ព័ត៌មានផ្សេងទៀត