វិធី​ព្យាបាល​មុន​លើ​ផ្ទៃមុខអំឡុងពេល​មាន​ផ្ទៃពោះ​

ដោយ៖ អ៊ុន សុខឡា 08-06-2018 5:24 pm 505

​មុន​ដែល​កើត​លើ​ផ្ទៃមុខ នៅ​អំឡុងពេល​មាន​ផ្ទៃពោះ ដោយសារ​បម្រែបម្រួល​អ័រម៉ូន​ក្នុង​រាងកាយ​។ សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ការប្រែប្រួល​អ័រម៉ូន បណ្តាលឲ្យ​កើតមុន ហើយ​អ័រម៉ូន Progesterone និង​អ័រម៉ូន estrogen ជា​អ័រម៉ូន​សំខាន់ ដែល​ទទួលខុសត្រូវ​ចំ​ពោះ​បញ្ហា​នេះ​។​

​ស្ត្រី​មាន​ផ្ទៃពោះ​មួយចំនួន តែង​កើតមុន​នៅ​អំឡុងពេល​ពរ​ពោះ​ត្រីមាស​ទី ១ ហើយ​ធម្មតា​មុននេះ នឹង​បាត់​ទៅវិញ​ក្នុង​ត្រីមាស​ទី ៣ ។  បញ្ហា​នេះ ដោយសារតែ​រាងកាយ ទទួលរង​ការប្រែប្រួល​អ័រម៉ូន​ច្រើន​បំផុត ក្នុង​ត្រីមាស​ដំបូង​។ អ្នកជំនាញ​បាន​ណែនាំ ឲ្យមាន​ការប្រុងប្រយ័ត្ន នៅក្នុង​ការព្យាបាល​បញ្ហា​សម្រស់​និង​សុខភាព អំឡុងពេល​មាន​ផ្ទៃពោះ​។ ការព្យាបាល​ដោយ​ប្រើ​ជាតិគីមី អាច​ធ្វើឲ្យប៉ះពាល់​ដល់​ទារ​កក្នុងផ្ទៃ​។  ដើម្បី​សុវត្ថិភាព​ស្ត្រី​មាន​ផ្ទៃពោះ គួរ​ជ្រើសរើស​ការដោះស្រាយ​បញ្ហា​សម្រស់ តាម​វិធី​ធម្មជាតិ តួយ៉ាង​ដូចជា​បញ្ហា​កើតមុន បើ​អ្នក​មិនអាច​ទ្រាំ​នឹង​ការប្រែប្រួល សម្រស់​របៀបនេះ​បានទេ អាច​ប្រើ​រមៀត​។​

​វិធី​ធ្វើ គឺ​យក​រមៀត លាយ​ជាមួយ​ទឹក​ច្របល់​ឲ្យ​សព្វ ហើយ​យកមក​លាប​លើ​បរិវេណ​មាន​ផលប៉ះពាល់  រក្សាទុក​រយៈពេល​១​ម៉ោង ចាំ​លាងជម្រះ​ចេញ ឬ​អាច​លាប​វា​ទុក​លើ​ផ្ទៃមុខ​មួយ​យប់ លុះ​ព្រឹក​ឡើង​ចាំ​លាងជម្រះ​ចេញ​ក៏បាន​។ អ្នក​គួរ​ធ្វើបែបនេះ​រៀងរាល់ថ្ងៃ​៕

ព័ត៌មានផ្សេងទៀត