មុន​សម្រេច​កោរ​រោម​ប្រដាប់ភេទអ្នក​គួរ​ដឹង​ចំណុច​ទាំងនេះ​សិន!

ដោយ៖ Vayofm Teams 07-06-2018 6:26 pm 8369

​ស្ត្រី​មួយចំនួន ធុញទ្រាន់​នឹង​រោម​ត្រង់​ប្រដាប់ភេទ ក៏បាន​សម្រច​កោរ​វា​ចេញ ដើម្បីឲ្យ​ស្រឡះ​រលោង ឬ​ចង់ឲ្យ​ដៃគូ​របស់​ពួកគេ​មាន​ការភ្ញាក់ផ្អើល​។ ប៉ុន្តែ​អ្នកដឹង​ទេ​ថា ការ​កោរ​រោម​ត្រង់​ប្រដាប់ភេទ មិនមែនជា​រឿង​ត្រឹមត្រូវ​នោះទេ​។ ដោយសារ​រោម​នៅ​តំបន់​នោះ មាន​សារសំខាន់​ក្នុងការ​……

​រក្សា​សីតុណ្ហភាព​រាងកាយ ៖ រោម​នៅត្រង់​ប្រដាប់ភេទ ក៏ដូចជា​រោម​ស្ថិតនៅលើ​រាងកាយ​ទាំងអស់​ផងដែរ គឺ​ជួយ​ក្នុង​ការថែរក្សា​សីតុណ្ហភាព រាងកាយ​របស់​អ្នក​។ 

​ជា​អង្គរក្ស​ការពារ ៖ រោម​ត្រង់​ប្រដាប់ភេទ ដើរតួ​ជា​អ្នកការពារ កុំឲ្យ​បាក់តេរី​មួយចំនួន ជ្រៀត​មក​ប្រដាប់បន្តពូជ​ ដែល​អាច​បង្កឲ្យមាន​ជំងឺ​ផ្សេងៗ​។ ប្រសិនបើ​អ្នក​កោ​រវា​ចេញ​ងាយ​ប្រឈម​នឹង​បញ្ហា​សុខភាព​ផ្សេងៗ​។ 

​បាត់​ភាព​ទាក់ទាញ ៖ ទ្វារមាស​របស់​អ្នក​ជួយ​ក្នុង​ការបង្កើត​សារធាតុ Pheromones យ៉ាង​សម្ងាត់ ហើយ​រោម​ជួយ​ក្នុង​ការរក្សា Pheromones ឲ្យធ្វើ​កិច្ចការងាររប​ស់វា​។ យោងទៅតាម​ការសិក្សា​បានឲ្យដឹងថា នៅពេល​អ្នក​រួមភេទ អ្នកនឹង​បញ្ចេញ​សារធាតុ Pheromones ដែល​ធ្វើឲ្យ​អ្នក​មើលទៅ កាន់តែ​ទាក់ទាញ​បំផុត​។ ប្រសិនបើ​អ្នក​កោ​ររោម​ប្រដាប់ភេទ​ចេញ ប្រៀបដូចជា​លុប​ឃ្លាំង​ផ្ទុក​សម្បត្តិ​ដ៏​អស្ចារ្យ​នេះចោលអ៊ីចឹង​។​

​កោរ​រោម​ប្រដាប់ភេទ​ចេញ​ងាយ​ឆ្លង​មេរោគ ៖ នៅពេលដែល​អ្នក​ប្រើ​ឧបករណ៍​មុត​ស្រួច ទៅ​កោរ​រោម​ប្រដាប់ភេទ វា​អាចធ្វើឲ្យ​អ្នកងាយ​ឆ្លង​មេរោគ​យ៉ាង​ឆាប់រហ័ស​។ បើទោះបី​មិន​បង្កឲ្យមាន​ការឈឺចាប់​ក៏ដោយ ប៉ុន្តែ​វា​អាចធ្វើឲ្យ​តំបន់​នោះ ​រលាក​និង​ក្រហម​។ បន្ថែម​លើ​នេះ រោម​ត្រង់​ប្រដាប់បន្តពូជ​ ជួយ​កាត់បន្ថយ​ឱកាសនៃការកើត​ឫស​លើ​ប្រដាប់ភេទ​ផងដែរ​៕

ព័ត៌មានផ្សេងទៀត