សម្បក​ចេកមាន​ប្រសិទ្ធភាព​ធ្វើឲ្យ​ធ្មេញស!

ដោយ៖ អ៊ុន សុខឡា 07-06-2018 5:33 pm 411

​សម្បក​ចេកទុំ សម្បូរ​ទៅដោយ​ជាតិ​ប៉ូ​តា​ស្យូម ដែល​អាចជួយ​កាត់បន្ថយ ស្នាម​ពណ៌​លឿង ដែល​កើតឡើង​លើ​ធ្មេញ ជា​លទ្ធផល​នៃ​ការ​ញ៉ាំ​ភេសជ្ជៈ​មួយចំនួន ដូចជា​កាហ្វេ  តែ​និង​អាហារ​មួយចំនួនទៀត​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ក្រោយ​ដុសធ្មេញ​រួច អ្នក​អាច​យក​សម្បកចេក មក​ដុស​លើ​ធ្មេញ​ក្នុង​រយៈពេល​២​នាទី ហើយ​លាងជម្រះ​ចេញ​។ អ្នក​គួរ​ធ្វើបែបនេះ​រៀងរាល់ថ្ងៃ ដើម្បី​ទទួលបាន​ធ្មេញ​ស តាមបែប​ធម្មជាតិ​៕

ព័ត៌មានផ្សេងទៀត