រូបមន្ត​ ធ្វើម៉ាស​ផ្សំ​ពី​ថ្នាំ​អាស្ពីរីនដើម្បី​កម្ចាត់មុន​ក្បាល​ខ្មៅយ៉ាង​មាន​ប្រសិទ្ធភាព​

ដោយ៖ អ៊ុន សុខឡា 06-06-2018 12:37 pm 1150

​មាន​មធ្យោបាយ​ជាច្រើន ត្រូវបាន​យក​មកប្រើប្រាស់ ដើម្បី​កម្ចាត់​មុន​ក្បាល​ខ្មៅ នៅក្នុង​នោះ​ថ្នាំ​គ្រាប់​អាស្ពីរីន ដែល​តែងតែ​ប្រើ​សម្រាប់​ដោះស្រាយ​បញ្ហា​សុខភាព​នោះ ក៏​ត្រូវបាន​យកមកប្រើ ដើម្បី​កម្ចាត់​មុន​ក្បាល​ខ្មៅ​ផងដែរ​។ តែ​មិនមែន​លេប​ដើម្បី​កម្ចាត់​មុន​ប្រភេទ​នេះនោះទេ គឺត្រូវធ្វើ​យ៉ាងណា ឲ្យ​វា​ក្លាយជា​ល្បាយ ហើយ​យកមក​បិទ​លើ​បរិវេណ​មាន​បញ្ហា​។ ខាងក្រោម​នេះ​ជា​វិធី​ធ្វើ ៖

​យក​ថ្នាំ​អាស្ពីរីន  ( Aspirin ) ៣​ទៅ​៤​គ្រាប់​កិន​ឲ្យ​ម៉ត់ ហើយ​បន្ថែម​ទឹក​ធម្មតា និង ទឹក​ក្រូចឆ្មារ ឬ​ប្រេង​អាល់​ម៉ុង​២​ទៅ​៣​ដំណក់​ចូល  (​សម្រាប់​ស្បែក​មុខស្ងួត ប្រើ​ប្រេង​អាល់​ម៉ុង និង​សម្រាប់​ស្បែក​មុខខ្លាញ់ ត្រូវ​ប្រើ​ទឹក​ក្រូចឆ្មារ ) រួច​ច្របល់​ឲ្យ​សព្វ​។ ទទួលបាន​ល្បាយ​នេះហើយ យក​វា​មក​លាប​លើ​បរិវេណ​ដែលមាន​បញ្ហា​មុន​ក្បាល​ខ្មៅ រក្សាទុក​១០​ទៅ​១២​នាទី ចាំ​លាងជម្រះ​ចេញ ហើយ​លាប​ផលិតផល​រក្សា​សំណើម​ត្រង់​បរិវេណ​នោះ​។ អ្នក​គួរ​អនុវត្ត​វិធី​នេះ ច្រើន​បំផុត​២​ដង​ក្នុង​មួយ​សប្តាហ៍​៕

ព័ត៌មានផ្សេងទៀត