ចំណុច​ពណ៌​ស​ក្រាស់ដែលផុស​លើ​ក្រចកពាក់ព័ន្ធ​នឹង​សុខភាព?

ដោយ៖ អ៊ុន សុខឡា 17-05-2018 2:29 pm 2510

​ចំណុច​ពណ៌​ស​ដែល​ផុស លើ​ក្រចក មាន​ភាព​ខុសប្លែកគ្នា  ហើយ​អាច​កើតឡើង​ក្នុង​ទម្រង់​ផ្សេងៗ​គ្នា​។ មូលហេតុ​បណ្តាលឲ្យ​លេច​ចំណុច​នេះលើ​ក្រចក​បណ្តាលមកពី ៖

-​ប្រតិកម្ម​ទៅនឹង​ផលិតផល ដែលប្រើប្រាស់លើ​ក្រចក​

-​ការឆ្លង​មេរោគ​ផ្សិត 

-​រងរបួស​នៅលើ​ក្រចក​

 -​កង្វះ​ជាតិ​ស័ង្កសី​និង​កាល់ស្យូម​

​ដើម្បី​កម្ចាត់​បញ្ហា​នេះ អាច​សាកល្បង​ប្រើ​ទឹក​ក្រូចឆ្មារ​និង​ប្រេង​អូ​លីវ ដោយ​យក​ក្រូចឆ្មារ​១​ទៅ​២​ស្លាបព្រា លាយ​ជាមួយ​ប្រេង​អូ​លីវ​១​ស្លាបព្រា ហើយ​យកមក​លាប​លើ​ក្រចក ទុកចោល​២០​ទៅ​៣០​នាទី​ចាំ​លាងជម្រះ​ចេញ​។ អ្នក​គួរ​ធ្វើបែបនេះ​ម្តង​រៀងរាល់ថ្ងៃ​។ បន្ថែម​លើ​នេះ អ្នកគួ​រញ៉ាំ​ចំណីអាហារ​មួយចំនួន ដូចជា អយ​ស្ទ័រ​, គ្រាប់​ធញ្ញជាតិ​, សាច់មាន់​, ទឹកដោះគោ​, និង​ទឹកដោះគោ​យ៉ា​អួ​ជាដើម ដើម្បីបង្គ្រប់​សារជាតិ​ដែល​ខ្វះខាត​៕

ព័ត៌មានផ្សេងទៀត