ចេកទុំ​មាន​ប្រសិទ្ធភាពក្នុង​ការបញ្ឈប់​សក់​ជ្រុះ

ដោយ៖ អ៊ុន សុខឡា 17-05-2018 1:38 pm 1104

សក់​ជ្រុះ ជា​ការព្រួយបារម្ភ​ដ៏​ធំធេង ចំពោះ​ស្ត្រី​ជាច្រើន​នៅ​ទូទាំង​ពិភពលោក​។ ដូច្នេះ​ទើប​មាន​ការស្វែងរក​វិធី​តាម​ធម្មជាតិ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ជំនួស​ឲ្យ​ការប្រើឱស​ថ​ដែលមាន​ជាតិគីមី​។ វិធី​ដ៏​មាន​ប្រសិទ្ធភាព​ជាច្រើន ត្រូវបាន​ចងក្រង ដែល​នៅ​ក្នុងនោះ គេ​ក៏បាន​រកឃើញថា ចេកទុំ​ជា​ឱសថ​មួយ​ប្រភេទ ដែល​អាចជួយ​បញ្ហា​បញ្ឈប់​សក់​កុំឲ្យ​ជ្រុះ​បាន​ផងដែរ​។​

​វិធី​ធ្វើ​និង​ប្រើ ៖ យក​ចេកទុំ​២​ផ្លែ ប្រេង​អូ​លីវ​១​ស្លាបព្រា ប្រេង​ដូង​១​ស្លាបព្រា និង​ទឹកឃ្មុំ​១​ស្លាបព្រា កិន និង​ច្របល់​ឲ្យចូល​គ្នា​សព្វ ហើយ​យកមក​លាប​លើ​ស្បែកក្បាល​និង​សរសៃសក់ រក្សាទុក​៥​នាទី​ចាំ​លាងជម្រះ​ជាមួយ​ទឹក​ក្តៅ​ឧ​ណ្ឌៗ​។​

​ផ្លែ​ចេក​សម្បូរ​ដោយ​ប៉ូ​តា​ស្យូម អង់​ទី​អុក​ស៊ីដង់ ប្រេង​ធម្មជាតិ និង​វីតាមីន ដែល​អំណោយផល​ដល់ ការព្យាបាល​សក់​ជ្រុះ​។ ចេក​ជួយ​ឲ្យ​សក់​ទន់រ​លោង កាត់បន្ថយ​អង្គែរ ជួសជុល​សក់​ខូច និង​បន្ថែមសំណើម​ដល់​សក់​៕

ព័ត៌មានផ្សេងទៀត