មូលហេតុដែលធ្វើឲ្យ​ការ​រួមភេទ​ធ្លាក់ចុះ​

ដោយ៖ Vayofm Teams 15-05-2018 5:41 pm 1942

​ចំណង់​ផ្លូវភេទ​ធ្លាក់ចុះ ពាក់ព័ន្ធ​នឹង​បញ្ហា​សុខភាព និង​បញ្ហា​បន្ទាប់បន្សំ​ផ្សេងៗ​ទៀត ដែល​ទំនង​មនុស្ស​មួយចំនួន​មិនសូវ​ចាប់​អា​ម្មណ៍ ។ មូលហេតុ​ទាំងនោះ​មានដូចជា ៖

​វ័យ​កាន់តែ​ចាស់ ៖  បុរស​នៅពេល​អាយុ​ច្រើន អ័រម៉ូន​ភេទ testosterone ដែល​ចូលរួម​ក្នុង​ចំណង់​ផ្លូវភេទ និង​ផលិត​មេ​ជីវិត​ឈ្មោល​ក៏​ថយចុះ​ដែរ​។ សម្រាប់​ស្ត្រី​វិញ នៅពេល​វ័យ​កាន់តែ​ចាស់ កម្រិត​អ័រម៉ូន estrogen​ធ្លាក់ចុះ ទ្វារមាស​ស្ងួត និង​បើ​មានការ​រួមភេទ​នឹង​ធ្វើឲ្យមាន​ការឈឺចាប់​ផងដែរ​។ ម្យ៉ាង​នៅពេល​អ្នកមាន​វ័យ​កាន់តែ​ចាស់ ជំងឺ​មួយចំនួន​ចូលមក​បៀតបៀន ដែល​ធ្វើឲ្យ​អ្នកលែង​សូវ​ខ្វល់​ពីការ​រួមភេទ​តទៅទៀ​ត​។​

​ញ៉ាំ​ថ្នាំពេទ្យ​ឬ​ប្រើ​គ្រឿងញឿន ៖ ថ្នាំ​ថ្មី​ដែល​អ្នក​ទើបតែ​លេប ក៏​អាចជា​មូលហេតុ​ធ្វើឲ្យ​ចំណង់​ផ្លូវភេទ​ថយចុះ​ផងដែ​រ​។​

​ស្ត្រេះ ៖ ការធ្លាក់​ទឹកចិត្ត ឬ​ភាព​តានតឹង គឺជា​មូលហេតុ​ទូទៅ​មួយ ដែល​ធ្វើឲ្យ​បាត់​បង់ចំណង់​ផ្លូវភេទ តែ​មិនមែន​បាត់​ជា​អចិន្ត្រៃយ៍​នោះទេ​។ យ៉ាងណា ប្រសិនបើ​សង្កេតឃើញ​ខ្លួនឯង ស្ត្រេះ​ក្នុងរយៈពេល​យូរខែ គួរ​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ស្វែងរក​ដំណោះស្រាយ​។​

​បាត់បង់​ភាព​ទាក់ទាញ​ផ្នែក​រាងកាយ ៖ ស្ត្រី ជាពិសេស ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​សម្រាលកូន​ហើយ ធ្វើឲ្យ​សម្រស់​រូបរាងកាយ ធ្លាក់ចុះ ដែល​បម្រែបម្រួល​រូបរាងកាយ​បែបនេះ ធ្វើឲ្យ​បាត់បង់​ការទាក់ទាញ​។​

​ស្ត្រី​ម៉េ​ម៉ា​យ ឬ​បុរស​ពោះម៉ាយ ៖ មូលហេតុ​ដែល​ធ្វើឲ្យ​បុរសឬ​ស្ត្រី​បែកបាក់​គ្រួសារ បណ្តាលមកពី​បញ្ហា​ជាច្រើន​ផ្សេងគ្នា​។ សម្រាប់​មូលហេតុ​ខ្លះ បុរស និង​ស្ត្រី​តែងមាន​អា​ម្មណ៍​ថា​ខ្លួន​ខុស ចំពោះ​អតីត​ស្វាមី​ឬ​ភរិយា ដែល​ត្រូវ​រួមភេទ​ជាមួយ​ដៃគូ​ផ្សេង​។  

​ក្លិន​ខ្លួន​មិនល្អ ៖ ក្លិនស្អុយ​ចេញពី រាងកាយ ក្លៀក ជើង និង​ខ្យល់​ដង្ហើម​ដែល​ចេញ​តាម​មាត់​ជាដើម ក៏​អាចជា​មូលហេតុ​ធ្វើឲ្យ​ចំណង់​ផ្លូវភេទ​ធា្ល​ក់​ចុះ​ដែរ​៕

ព័ត៌មានផ្សេងទៀត