អត្ថប្រយោជន៍​នៃ​ការ​យំ​

ដោយ៖ អ៊ុន សុខឡា 15-05-2018 4:48 pm 1365

​យំ សើច កើតទុក្ខ រីករាយ ជា​ធម្មជាតិ​របស់​មនុស្ស​គ្រប់រូប​។ ប្រសិនបើ​មនុស្ស​ពុំមាន​ចំណុច​ទាំងនេះ​ទេ នោះ​ពួកគេ​ប្រហែល​មាន​បញ្ហា​ផ្នែក​សុខភាព​អ្វីមួយ​ហើយ​។ និយាយ​ពី​ការ​យំ មិនមែនជា​សញ្ញា​បង្ហាញ​នៃ​ភាពទន់ខ្សោយ ដូច​មនុស្ស​មួយចំនួន​កំពុង​គិត​នោះទេ​។ យំ ផ្តល់​អត្ថប្រយោជន៍​ជាច្រើន សម្រាប់​អ្នក ព្រមទាំង​សុខភាព​ភ្នែក រួមទាំង​ជួយ​ដល់​ការ ………

បន្ថយ​ភាព​តានតឹង ៖ នៅពេលដែល​អ្នក​យំ រាងកាយ​របស់​អ្នក​បញ្ចេញ​អ័រម៉ូន​ទាក់ទង​នឹង​ភាព​តានតឹង​ដែល​ត្រូវបាន​គេ​ស្គាល់​ថា adrenocorticotropin​។ 

​បំបាត់​ការឈឺចាប់ ៖ ធ្លាប់​ធ្លាក់​ក្នុងស្ថានភាព​មួយ ដូចជា​ការបាត់បង់​មនុស្ស​ជា​ទីស្រលាញ់ ដែល​ធ្វើឲ្យ​អ្នក​ខូចចិត្ត​ខ្លាំង​ដែរឬទេ ? ស្ថិតក្នុង​ស្ថានភាព​បែប​នេះ បើ​អ្នក​បាន​យំ​នឹង​ជួយ​បំបាត់​ការឈឺចាប់​ដោយ​មិន​ដឹងខ្លួន​។ ទឹកភ្នែក​មាន​ផ្ទុក​នូវ​ថ្នាំ​បំបាត់​ការឈឺចាប់ ដែល​អាចជួយ​បំបាត់​ការឈឺចាប់​របស់​អ្នក​។ វា​អាចជួយ​ធ្វើឲ្យ​ខួរក្បា​លរបស់​អ្នក​ស្ងប់ស្ងាត់ ហើយ​ធ្វើឲ្យ​អ្នក​មានអារម្មណ៍​ធូរស្រាល ពី​សភាព​ធ្ងន់ធ្ងរ​នៅក្នុង​ជម្រៅ​ចិត្ត ដែល​មានតែ​អ្នក​ម្នាក់​ប៉ុណ្ណោះ​ដឹង​ច្បាស់​។ 

ក្រោយ​យំ​ធ្វើឲ្យ​មានអារម្មណ៍​ស្រស់ស្រាយ  ៖ នៅពេលដែល​មនុស្ស​ម្នាក់​យំ ខួរក្បាល​របស់​ពួកគេ​បង្កើត​អ័រម៉ូន​ម្យ៉ាង​ហៅថា endorphin ដែល​ធ្វើអោយ​ពួកគេ​បាន​សម្រាក និង​ធ្វើឲ្យ​អារម្មណ៍​របស់​ពួកគេ​មាន​ភាពប្រសើរឡើ​ង ។​

​ដោះលែង​អារម្មណ៍ ៖ ការព្យាយាម​ទប់​ទឹកភ្នែក​មិនឲ្យ​ហូរ នៅពេលដែល​អ្នក​ជួប​រឿង​ពិបាកចិត្ត គឺជា​ការបង្ក្រាប​ទឹកភ្នែក ដែល​អាចធ្វើឲ្យ​អ្នកទទួលរង​នូវប​ញ្ហា​ធ្លាក់​ទឹកចិត្ត ឬ​ការ​ថប់​បារម្ភ​។ បន្ថែម​លើ​នេះ ភាព​សោកសៅ នឹង​ធ្វើឲ្យ​អ្នក​ប្រឈម​នឹង​បញ្ហា​សុខភាព​ផ្សេងៗ​ជាច្រើន ដូចជា​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ ទល់លាមក​ជាដើម ដោយសារ​អារម្មណ៍​តឹង​ណែន ធ្វើឲ្យ​អ្នកមិន​ឃ្លានបាយ ឃ្លាន​ទឹក​។​

​បង្កើន​ទំនាក់​ទំនាក់​កាន់តែ​ជិតស្និទ្ធ ៖ នៅពេល​អ្នក​ជួប​រឿង​ពិបាកចិត្ត ហើយ​ត្រូវ​អង្គុយ​យំ ប្រាកដជា​មាន​នរណាម្នាក់ មក​នៅក្បែរ​ដើម្បី​ស្តាប់​ពាក្យ​ត្អូញត្អែរ​របស់​អ្នក ដែលជា​ឱកាស​បង្កើន​ភាពស្និទ្ធស្នាល​រវាង​អ្នក​ទាំងពីរ​ផងដែរ​៕

ព័ត៌មានផ្សេងទៀត