តែ​បៃតងរូបមន្ត​ព្យាបាល​មុខ​មុន​

ដោយ៖ អ៊ុន សុខឡា 14-05-2018 7:11 pm 1014

​តែ​បៃតង​មិន​ត្រឹម​ផ្តល់​អត្ថប្រយោជន៍ ដល់​សុខភាព​ប៉ុណ្ណោះ​ទេ វា​ថែមទាំង​រួមចំណែក ថែរក្សា​ផ្ទៃមុខ​របស់​អ្នក​ផងដែរ​។ ជាពិសេស សម្រាប់​ផ្ទៃមុខ​មាន​មុន អាច​សាកល្បង​ប្រើតែ​បៃតង ដោយ​អនុវត្តតាម​វិធី​ខាងក្រោម ៖

​យកតែ​បៃតង​មួយកញ្ចប់ ដាក់​ស្ងោ​រទាំង​ស្បោង នៅក្នុង​ទឹក​ក្តៅ​ដាំ​ពុះលើ​ចង្ក្រាន រម្ងាស់​៣​នាទី ហើយ​ស្រង់​វា​ចេញ ទុកឲ្យ​ត្រជាក់ ចាំ​ស្រង់​យក​ស្លឹក​តែ​ចេញពី​ស្បោង ហើយ​បន្ថែម​ទឹកឃ្មុំ​សុទ្ធ​មួយ​ស្លាបព្រា​បាយ ទៅក្នុងស្លឹកតែ ច្របល់ឲ្យចូលគ្នាសព្វ​។ ក្រោយមក យកមក​លាប​លើ​ផ្ទៃមុខ រក្សាទុក​២០​នាទី លាងជម្រះ​ជាមួយ​ទឹក​ត្រជាក់​។ គួរ​ធ្វើបែបនេះ​៣​ឬ​៤​ដង​ក្នុង​មួយ​សប្តាហ៍​៕

ព័ត៌មានផ្សេងទៀត