មូលហេតុដែល​អ្នក​គួរ​រួមភេទពេល​ព្រឹក​

ដោយ៖ Vayofm Teams 13-05-2018 3:16 pm 3607

​អ្នក​ដែល​មានការ​រួមភេទ ពេលព្រឹក​ព្រលឹម នឹង​ទទួលបាន​អត្ថប្រយោជន៍​មួយចំនួន ដូចជា​៖ 

​ធ្វើឲ្យ​ទំនាក់ទំនង​ដៃគូ​កាន់តែ​ជិតស្និទ្ធ ៖ ពេលព្រឹក​ដៃគូ​របស់​អ្នក​និង​អ្នក មាន​ទម្រង់​ធម្មជាតិ​ដូចគ្នា គឺ​គ្មាន​ការ​ផាត់មុខ​លាប​ម្ស៉ៅ រួមទាំង​រាងកាយ មិន​ជាប់​រញ៉េរញ៉ៃ​ជាមួយ​សម្លៀកបំពាក់ ដែល បើ​ធៀប​នឹង​ការ​រួមភេទ​ពេលយប់ វា​មាន​លក្ខណ​ប្លែក​និង​ផ្អែមល្ហែម​ជាង​។​

​ល្អ​សម្រាប់​សុខភាព ៖ រួមភេទ​ពេលព្រឹក មុនពេល​ក្រោក​ចេញពី​គ្រែ​គេង នឹង​ធ្វើឲ្យ​ភាពស៊ាំ​ប្រឆាំងនឹង​មេរោគ​កាន់តែ​ប្រសើរឡើង​។​

​រួមភេទ​បានយូរ ៖ អំឡុងពេល​ព្រឹក​ព្រលឹម កម្រិត​អ័រម៉ូន testosterone​បុរស ឡើង​ខ្ពស់បំផុត​។ បុរស​មាន​អារម្មណ៍​កាន់តែខ្លាំង ចំពោះ​ការ​រួមភេទ​នៅ​ពេលព្រឹក ជាង​ពេលណា​ផ្សេងទៀត ដែល ធ្វើឲ្យ​ការ​រួមភេទ អាច​ឈានដល់​ចំណុចកំពូល​រយៈពេល​យូរ​។​

​ធ្វើឲ្យ​អ្នកកាន់តែ​រឹងមាំ ៖ រួមភេទ​នៅ​ពេលព្រឹក​ប្រៀបដូចជា​ការ​ហាត់ប្រាណ​អ៊ីចឹង​ដែរ​។  ការសិក្សា​ស្រាវជ្រាវ​មួយ​បាន​បង្ហាញថា ប្រសិនបើ​អ្នក​ចំណាយពេល ៣០​នាទី​ក្នុងការ​រួមភេទ អាច​ដុតបំផ្លាញ​ពី ៨៥ ទៅ ១០០ កា​ឡូរី​៕

ព័ត៌មានផ្សេងទៀត