ខ្ទឹមស​គ្រឿងផ្សំ​ពិសេសជំរុញ​ដល់​ការលូតលាស់​របស់​សក់​

ដោយ៖ អ៊ុន សុខឡា 13-05-2018 3:05 pm 814

​ខ្ទឹម​ស ដែលជា​គ្រឿងទេស​មិនអាច​ខ្វះ​បាន​នៅក្នុង​ផ្ទះបាយ ត្រូវបាន​ប្រើប្រាស់​ជា​គ្រឿងផ្សំ​ពិសេស សម្រាប់​ជំរុញ​ដល់​ការលូតលាស់​របស់​សក់​ផងដែរ​។ វិធី​ធ្វើ  ៖ យក​ខ្ទឹមស​៨​កំពិស និង​ខ្ញី​មួយ​ដុំ​តូច​ហាន់ឲ្យ​ល្អិត ដាក់​ក្នុង​ម៉ាស៊ីន​ក្រឡុក​។ យក​ប្រេងដូង​ឬ​ប្រេង​អូ​លីវ ដាក់​កម្តៅ​ក្នុង​ឆ្នាំង ហើយ បន្ថែម​ខ្ទឹមស​និង​ខ្ញី​ចូល​កូរ​ឲ្យ​សព្វ រហូត​ឡើង​ពណ៌​ត្នោត​រួច​ដាក់ចុះ​។ លុះ​ត្រជាក់​ចម្រោះ​យកតែ​ទឹក ហើយ​ចាប់ផ្តើម​យក​ប្រេង​ចម្រាញ់​ចេញពី​ខ្ទឹមស​និង​ខ្ញី មក​ម៉ាស្សា​លើ​ស្បែកក្បាល​។ ម៉ាស្សា​ស្បែកក្បាល​បាន​១៥​នាទី ចាំ​យក​ប្រេង​ផ្សំ​ពី​ធម្មជាតិ​នេះ លាប​លើ​សរសៃសក់ ពី​គល់​ដល់​ចុង​សក់ ហើយ​ទុក​៣០​នាទី ចាំង​លាងជម្រះ​ជាមួយ​សាប៊ូ ដែល​សាក​សម​ជាមួយ​ស្បែកក្បាល​របស់​អ្នក​៕

ព័ត៌មានផ្សេងទៀត