ខាត់​ស្បែក​ឲ្យ​ទន់​ល្មើយដោយ​ប្រើ​ស្វាយ​ទុំ​

ដោយ៖ អ៊ុន សុខឡា 07-05-2018 7:03 pm 2369

​ផ្លែស្វាយ​ជា​ប្រភព​នៃ​វីតាមីន A និង C ដែលជា​អង់​ទី​អុកស៊ី​ដង់​ប្រឆាំងនឹង​ជំងឺមហារីក​។ ពួកវា​ក៏​ផ្ទុក​នូវ collagen ដែល​ជួយ​ធ្វើឲ្យ​ស្បែក​រលោង និង​អាចជួយ​កាត់បន្ថយ​ភាព​ចាស់​ផងដែរ​។ ល្បាយ​ស្វាយ​ទុំ សាក​សម​ជាមួយ​គ្រប់​ប្រភេទ​ស្បែក​ទាំងអស់​។ អ្នក​អាច​យក​ស្វាយ​ទុំ ដើម្បី​ថែរក្សា​សម្រស់​ស្បែក​របស់​អ្នក ដោយ​អនុវត្តតាម​រូបមន្ត​ខាងក្រោម ៖ 

​គ្រឿងផ្សំ ៖ ស្វាយ​ទុំ​១​ផ្លែ (​កោស​យកតែ​សាច់​) , ទឹកដោះគោឆៅ​និង​ទឹកឃ្មុំ​២​ស្លាបព្រា និង​ស្ករត្នោត​កន្លះ​ពែ​ង​។​

​វិធី​ធ្វើ និង​ប្រើ ៖ យក​សាច់​ស្វាយ​ទុំ​ ច្របល់​ជាមួយ​ទឹកដោះគោឆៅ​និង​ទឹកឃ្មុំ ហើយ​បន្ថែម​ស្ករត្នោត​ច្របល់​ម្តងទៀត​ឲ្យ​សព្វ​។ បន្ទាប់ពី​បាន​ល្បាយ​នេះហើយ​យកមក​ម៉ាស្សា ថ្ន​មៗ​លើ​ស្បែក​នៃ​រាងកាយ​របស់​អ្នក រួច​លាងជម្រះ​ជាមួយ​ទឹក​ក្តៅឧណ្ណៗ​។ ខាត់​ស្បែក​ជាមួយ​គ្រឿងផ្សំ​ប៉ុន្មាន​មុខ​នេះ នឹង​ធ្វើឲ្យ​ស្បែក​របស់​អ្នក​ទន់ និង​ភ្លឺរលោង​៕

ព័ត៌មានផ្សេងទៀត